ក្រោយពេលជួបជុំគ្នាញ៉ាំអាហារពេលល្ងាចក្នុងឱកាសខួបកំណើតលើកទី២០ របស់ Selena, Justin បានបន្តទុកពេលវេលានៅព្រឹកថ្ងៃបន្ទាប់ សំរាប់មិត្តស្រីរបស់ខ្លួនថែមទៀត។

ព្រះអង្គម្ចាស់ Billboard រួមជាមួយ Selena និងមិត្តភក្តិរបស់អ្នកទាំងពីរ បាននាំគ្នាទៅមើលកុននៅរោងភាពយន្តឯ California។ ពួកគេទាំងអស់គ្នាបានជ្រើសរើសផ្នែកចុងក្រោយបំផុតនៃស៊េរីមនុស្សប្រចៀវ The Dark Knight Rise ដើម្បីកំសាន្តបំបាត់ Stress។

/

/

/Justina, Selena និងមិត្តភក្តិនាំគ្នាទៅមើលកុន

Justin បានស្លៀកខោពណ៌ក្រហម ជាមួយនឹងអាវយឺតពណ៌ស និងពាក់មួកពណ៌ក្រហមសបែបយុវវ័យ ក្នុងពេលដែល Selena ស្លៀកខោខ្លី ជាមួយនឹងអាវរចនាម៉ូដប្លែក ដាច់រហែកដុំៗ ចេញអាវក្នុងមើលទៅទាក់ទាញម៉្យាងដែរ។

/

Justin ស្ទីលបែបយុវវ័យ

/

Selena លេងស្ទីលប្លែក អាវរហែកបញ្ចេញអាវក្នុង

នៅយប់ថ្ងៃដដែលនោះ Justin ត្រូវបានវិលត្រលប់មកស្រុកកំណើតវិញតាមកាលវិភាគការងាររបស់ខ្លួន។ Paparazzi បានឃើញ Justin នៅព្រលានយន្តហោះ Canada ដើម្បីរៀបចំផែនការផ្សាយពាណិជ្ជកម្មនូវគំរោងថ្មីៗមួយចំនួននៅស្រុកកំណើត។

/

Justin វិលត្រលប់ទៅ Canada នៅយប់ថ្ងៃដដែល

ដោយ៖ សិលាប្រភព៖ K14