យ៉ាងហោចណាស់មានមនុស្សស្លាប់ ៧នាក់ បន្ទាប់ពីរញ្ជួយដីកម្លាំង ៦,០ richter ដែលបានកើតឡើងកាលពីថ្ងៃទី ២០ ឧសភា នៅក្បែរក្រុង Botlagna ភាគខាងជើងនៃប្រទេសអ៊ីតាលី។

ការរញ្ចួយដីនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១ ទាបភ្លឺ និងមានចម្ងាយប្រហែល ៣៥គមភាគខាងជើងក្រុង Bologna​ នៃប្រទេសអ៊ីតាលី បណ្ដាលអោយមនុស្សយ៉ាងតិច ៧នាក់បានស្លាប់និងរងរបួសជាច្រើននាក់ ក្នុងនោះក៏មានក្រុមកម្មករវេនយប់ជាច្រើននាក់ដែលកំពុងធ្វើការនៅក្នុងអាគារនៃរោងចក្រសេរ៉ាមិច បន្ទាប់ពីអាគាររោងចក្រនៅ Sant'Agostino នេះ បានបាក់ស្រុត។

គ្រោះរញ្ជួយដីនេះថែមទាំងបានបង្កការខូចខាតផ្ទះសម្បែង និងហេត្ថរចនាសម្ព័ន្ធផ្សេងៗយ៉ាងធ្ងន់ធ្ងរ ខណៈដែលក្រុមមន្ដ្រីមានសមត្ថកិច្ចបាននិយាយថា បេតិកភ័ណ្ឌជាតិជាច្រើនក៏ទទួលរងការខួចខាត។ មនុស្សរាប់ពាន់នាក់បានរត់ចេញពីលំនៅឋាន ទៅរកកន្លែងមានសុវត្ថិភាព នៅពេលគ្រោះរញ្ជួយដីចាប់ផ្ដើមកើតឡើង។

ក្រុមមន្ដ្រីនៅមូលដ្ឋានបានអោយដឹងថា ក្រោយពីនាក់ដែលបានស្លាប់នេះ ប្រហែលជានៅមានអ្នករងគ្រោះជាច្រើននាក់ផ្សេងទៀត កំពុងជាប់នៅក្រោមគំនរបាក់បែក។

width=500

ស្ដ្រីម្នាក់កំពុងបីកូននៅក្បែរផ្ទះបាក់បែករបស់ខ្លួន បន្ទាប់ពីរញ្ជួយដីបានកើតឡើង។

width=500

width=500

width=500

width=500

width=500

width=500

width=500

ប្រជាជនប្រមាណជា ៣.០០០នាក់នៅ Finale Emilia​ និងទីរួមស្រុកផ្សេងទៀតត្រូវជំលៀសចេញពីលំនៅឋាន។

width=500

មន្ដ្រីមានសមត្ថកិច្ចកំពុងស្ថិតនៅកន្លែងកើតហេតុ។

width=500

width=500

ប្រជាជនមួយភាគធំត្រូវគេងនៅតាមដងផ្លូវនាពេលយប់ ព្រោះតែមានការភ័យខ្លាចថាមានការរញ្ជួយដីមួយទៀតកើតឡើង៕

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing