ក្រុមហ៊ុនជំនួញផ្នែកភេសជ្ជៈ Drink Savvy នៅក្នុងក្រុង Boston រដ្ឋ Massachusetts របស់អាមេរិក ទើបបានរកឃើញវិធីថ្មី ជួយឱ្យនារីទាំងឡាយ បានដឹងខ្លួនជាមុនថា មានគេដាក់ថ្នាំសម្រើបក្នុងកែវស្រា។

លោក Mike Abramson ដែលជាស្ថាបនិករបស់ក្រុមហ៊ុន បានប្រកាសថា លោកចង់ប្រើប្រាស់សារធាតុថ្មីចូលទៅក្នុងផលិតផលមួយចំនួនរបស់លោកដូចជា កែវ ស្លាបព្រាជាដើម ដែលមានលទ្ធភាពក្នុងការរកឃើញនូវសារជាតិបង្កសម្រើប។ លោកសង្ឃឹមថា ផលិតផលទាំងនោះនឹងជួយកាត់បន្ថយករណីរំលោភដោយការដាក់ថ្នាំសម្រើប ឬថ្នាំសណ្ដំ។
GHB, Ketamine និង Rohypnol ជាដើម គឺជាប្រភេទថ្នាំសម្រើបដែលមិនមានក្លិន មិនមានរសជាតិ និងពណ៌ ដូច្នេះវាធ្វើឱ្យមានការលំបាក ក្នុងការដឹងមុនថា ក្នុងកែវភេសជ្ជៈ មានថ្នាំសណ្ដំ។
ក្រុមហ៊ុន Drink Savvy បានធ្វើការផ្សព្វផ្សាយពីព័ត៌មានខាងលើ ដើម្បីប្រមូលប្រាក់មនុស្សធម៌យកមកផលិតនូវផលិតផលដ៏មានប្រសិទ្ធនេះ។ ទឹកប្រាក់ដែលក្រុមហ៊ុននេះត្រូវការគឺប្រមាណជា ៥០,០០០ដុល្លារអាមេរិក។
ដោយ ៖ សីហាប្រភព ៖ KH