ភ្នំពេញ៖ បុរសម្នាក់ស្លាប់ បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ និងស្រីម្នាក់ទៀត រងរបួសស្រាល ខណៈដែលពួកគេ ជិះម៉ូតូឌុបគ្នាដើរលេងពេលយប់ ហើយត្រូវរថយន្តកុងតឺន័រ បើកបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ២៤ យប់ថ្ងៃទី១៤ ខែកក្កដា   ឆ្នាំ២០១៣ នៅតាមបណ្តោយ ផ្លូវវេងស្រេងភូមិដំណាក់ធំទី៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនរងគ្រោះជិះម៉ូតូគុបជ្រុងមួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខសៀមរាប 1I-9538 ធ្វើដំណើរតាមបណ្តោយ ផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ដោយបានជិះក្នុងល្បឿនលឿន ខណៈមកដល់ចំណុច   កែងផ្លូវឌួងងៀប ក្មុងភូមិដំណាក់ធំ៤  សង្កាត់ស្ទឹងមានជ័យ   ក៏ស្រាប់តែមានរថយន្ត កុងតឺន័រ មួយគ្រឿង ពណ៌សឆ្នូតក្រហម ពាក់ ស្លាកលេខភ្នំពេញ 3B-2219   របស់ក្រុមហ៊ុនផែស្ងួត តិចស្រុន ដែលកំពុងបើកចេញ ពីផ្លូវឌួងងៀប ក្នុងទិសដៅពី ជើងទៅត្បូងនោះ   បានជ្រុលទៅបុកម៉ូតូគុបជ្រុង យ៉ាងពេញទំហឹង   បណ្តាលឲ្យបុរស  ជាម្ចាស់ម៉ូតូឈ្មោះ  ឈុំ វិទ្យា ហោះផ្លោងបោក ផ្ទប់នឹងក្បាលរថយន្តធ្លាក់ទៅ   នឹងថ្នល់ស្លាប់យ៉ាង   អាណោចអាធ័ម ។ ចំណែកនារីម្នាក់ដែលរួម ដំណើរជាមួយបុរសនេះ   ត្រូវរងរបួសស្រាល  ហើយម៉ូតូវិញត្រូវរថយន្ត កុងតឺន័រកិនអូសជាង ២០ម៉ែត្រ ពីចំណុច កើត ហេតុ ដាច់តួម៉ូតូជា២កំណាត់ ខ្ទេចទាំងស្រុង ។

យោងតាមសេចក្តីរាយការណ៍   ពីសមត្ថកិច្ច    មូលដ្ឋានបានឲ្យដឹងថា បុរសដែលស្លាប់ក្នុង ហេតុការណ៍គ្រោះ ថ្នាក់ ខាង លើនេះ មានឈ្មោះ ឈុំ វិទ្យា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាជាងកាត់ដេរ ស្នាក់នៅភូមិព្រែកថ្លឹង សង្កាត់ ចោមចៅ    ខណ្ឌពោធិ៍សែនជ័យ    មានស្រុកកំណើតនៅខេត្តព្រៃវែង នឹងស្រីស្នេហ៍ របស់គេមិនបានស្គាល់ អត្តសញ្ញាណ នោះទេ ដោយហេតុថា  បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ នារីជាស្រីស្នេហ៍នេះ បានរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ អ្នកបើកបរ រថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ដោយទុករថយន្តចោល នៅនឹងកន្លែងកើតហេតុ ។ មន្រ្តីនគរបាលមូលដ្ឋាន   ដែលចុះមកដល់កន្លែង    កើតហេតុ បានឲ្យដឹងថា សពបុរសរងគ្រោះ ខាងលើនេះ ត្រូវបាន ក្រុមគ្រួសារ សាច់ញាតិមកទទួល យកទៅធ្វើ បុណ្យនៅ ស្រុកកំណើតខេត្តព្រៃវែង។ ចំពោះរថយន្ត បង្កហេតុនិងម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ចុះវាស់វែង   យកទៅរក្សាទុក នៅការិយាល័យ   នគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់។

សូមបពា្ជក់ថាក្រោយកើតហេតុគេឃើញយុវជនពីរនាក់ដែលអះអាងថា ជាសាច់ញាតិរបស់បុរសរងគ្រោះ បាននិយាយប្រាប់សមត្ចកិច្ចថាជនរងគ្រោះឈ្មោះ ឈុំ វិទ្យា មានប្រពន្ឋទើបតែឆ្លងទន្លេ បានចំនួន៣ថ្ងៃ តែប៉ុណ្ណោះហើយថ្ងៃនេះឈ្មោះឈុំ វិទ្យាបានមកជួបជុំមិត្តភ័ក្រផឹកស៊ីរហូតឈានដល់ការ សប្បាយភ្លេចខ្លួន និងឆ្លៀតឌុប ស្រីដើរលេង ក៏ជួបបញ្ហាគ្រោះថ្នាក់ ចរាចរណ៍បណ្តាល ឲ្យស្លាប់បាត់បង់ជីវិត ធ្វើឲ្យប្រពន្ធក្លាយជាស្ត្រីមេម៉ាយទាំងខ្លួននៅវ័យក្មេងចំណែកកូនដែលកើតបាន៣ ថ្ងៃក៏ត្រូវកំព្រា ឪពុក ៕

Photo

Photo

Photo

Photo

Photo

ដោយ៖ ដើមអម្ពិលផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល