ម៉ូតូស៊េរីទំនើបនេះ គឺត្រូវបានរចនាដោយដៃរបស់ខ្សែប្រយុទ្ធជំរើសជាតិអង់គ្លេស Wayne Rooney និងបានបំពាក់ដោយពេជ្រខ្មៅ ២១គ្រាប់ និងពេជ្រសមួយគ្រាប់ ដែលតំលៃសរុបនៃម៉ូតូទំនើបនេះឡើងដល់ ៩០,០០០ដុល្លារសហរដ្ឋអាមេរិច។
គំរូរចនាដ៏ពិសេសសំរាប់ម៉ូតូ ដែលកីឡាករជំរើសជាតិអង់គ្លេស Rooney រចនាម៉ូត ត្រូវបានផ្ញើដល់ក្រុមហ៊ុនរថយន្តល្បីឈ្មោះមួយ ឈ្មោះថា Lauge Jensen នៅដាណឺម៉ាកដើម្បីផលិត។
តាមអ្នកតំណាងរបស់ក្រុមហ៊ុន Lauge Jensen បានឲ្យដឹងថា ចំនុចពិសេសលេចធ្លោដែលអ្នកទាំងអស់គ្នាងាយស្រួលក្នុងការកំនត់សំគាល់ គឺវាជាម៉ូតូស្ទីល WR 10 ដែលផ្នែកខាងក្រោយនៃម៉ូតូមានរូបខ្សែប្រយុទ្ធ Rooney កំពុងអបអរសាទរការស៊ុតបាល់បញ្ចូលទីបានសំរេចជាមួយនឹងអាវប្រកួតពណ៌ក្រហមរបស់ក្លឹប Man United ហើយនៅលើធុងសាំងក៏មានឆ្លាក់ឈ្មោះ Rooney និងលេខអាវប្រកួតរបស់គាត់នៅ Man United ផងដែរ។

ម៉ូតូស៊េរីទំនើបដែលរចនាម៉ូតដោយផ្ទាល់ដៃរបស់ Rooney
ទន្ទឹមនឹងនោះ ក្រុមហ៊ុនមកពីដាណឺម៉ាក ក៏មិនភ្លេចបំពាក់នូវតួអក្សរ WR 10 (ពាក្យសរសេរកាត់ Wayne Rooney 10) នៅលើតួម៉ាស៊ីនផងដែរ។ ចំណែកនៅកាបាំងខាងមុខក៏មានអក្សរ WR 10 យ៉ាងច្បាស់។ ម៉ូតូនេះមានសមត្ថភាពបង្កើនល្បឿនពី ០ - ១០០ km/h តែក្នុងរយះពេល ៤វិនាទី និងមានល្បឿនអតិបរមា ២៤៨ km/h ៕





ដោយ៖ សិលាប្រភព៖ 24h