ពាក្យចចាមអារ៉ាម ទាក់ទងជាមួយនិងការរៀបអាពាហ៍ពិពាហ៍ របស់កំពូលតារាបាល់ទាត់Cristano Ronaldo ជាមួយនិង Irina តារាម៉ូដែលជាមិត្តស្រីរបស់ខ្លួន បានងើបឡើងសារជាថ្មីប៉ុន្តែលើកនេះ កាន់តែច្បាស់ និង មានព័ត៌មានជាច្រើន ។

/កាលពីឆ្នាំមុន ខែកក្កដាដូចគ្នា ដំណឹងអំពីការរៀបការ របស់ Ronaldo បានផុសឡើងតែក៏ស្ងាត់ទៅវិញ ដោយសារតែវាមិនមែនជារឿងពិត ។ តែឆ្នាំនេះខែកក្កដាដដែល ដំណឹងអំពីការរៀបការរបស់ Ronaldo បានផុសឡើងសារជាថ្មីម្តងទៀត ដែលគួបផ្សំដោយព័ត៌មានច្រើន និងច្បាស់ជាងមុន ដែលអាចធ្វើអោយយើង ជឿបានថាពួកគេអាចនឹង រៀបការឆាប់ៗនេះមែន ។

/បើយោងទៅតាមប្រភពព័ត៌មានរបស់ Ronaldo និង Irina បានប្រាប់ថា អពាហ៍ពិពាហ៍របស់គេនឹងធ្វើឡើងនៅលើកោះមួយ នៅក្នុង Porto Santo ប្រទេសព័រទុយហ្កាល់ ។ អពាហ៍ពិពាហ៍ ត្រូវបានគេរំពឹងថា នឹងប្រារព្ធឡើងនៅខែ សីហាខាងមុខនេះ ។ ថ្មីៗនេះក៏លិចលឺថា Ronaldo មានគំរោងចង់សាងសង់ សណ្ឋាគារផ្កាយ ៧ នៅលើកោះនោះ ដូចនេះហើយ Ronaldo ប្រហែលជាឈ្លាតពេល ផ្សព្វផ្សាយអំពីគំរោងរបស់ខ្លួន នៅក្នុងពិធីអពាហ៍ពិពាហ៍របស់ខ្លួនផងដែរ ។ យ៉ាងណាមិញយើងនៅមិនទាន់ ទទួលព័ត៌មានពី សមីខ្លួននៅឡើយទេ ៕

/

 

ដោយ ៖ កុសលប្រភព ៖ k14