ករណី បែកធ្លាយ រូបអាក្រាតកាយរបស់តារាចិនដែលត្រូវបានក្រុមអ្នកប្រមាញ់រូបថតបង្ហោះ លើអ៊ីនធើរណែត បានធ្វើអោយម្ចាស់រូបថត និងសាធារណជនមានការមិនសប្បាយចិត្ត។
Kristy Yeung (杨恭如)
ស្រីស្អាតហុងកុងដ៏ល្បីឈ្មោះ គឺនាង Kristy Yeung ធ្លាប់មានការខឹងសម្បារយ៉ាងខ្លាំងនៅពេលរូបថតងូតទឹកស្រាតរបស់នាងនៅក្នុងសណ្ឋាគារត្រូវបានចុះផ្សាយនៅលើកាសែត។ ក្នុងអំឡុងពេលនោះដែរ Kristy Yeung ក៏ត្រូវបានគេចោទប្រកាន់ថាជាស្ដ្រីដែលបានបំផ្លាញសុភមង្គលរបស់អ្នកដទៃ។ ករណីអាស្រូវទាំងពីរខាងលើនេះ Kristy Yeung ហាក់ដូចជាបានចាកចេញពីសិល្បៈដោយដៃទទេ។
រហូតមកទល់នឹងពេលនេះ Kristy Yeung តែងនិយាយថា ៖ ខ្ញុំត្រូវបានគេលួចថត ប៉ុន្ដែគេមើលមកខ្ញុំ ក្នុងផ្លូវអាក្រក់ទៅវិញ។ Kelly Chen( 陳慧琳)
ចំណែកតារាចម្រៀង Kelly Chen ក៏ធ្លាប់ត្រូវបានគេលួចថតកាលពីពេលនាងទៅទេសចរណ៍ហើយក្រោយមកក៏ត្រូវបានគេបង្ហោះនៅលើអ៊ីនធើរណែត។ Kelly Chen បានថ្កោលទោសចំពោះអំពើនេះ និងបានប្ដឹងទស្សនវដ្ដីដំបូងដែលបានចុះផ្សាយរូបថតអាក្រាតរបស់ខ្លួន។
Gillian Chung (Gillian Chung Yan Tung/Zhong Xin Tong/Ah Gil)
រូបថតកំពុងផ្លាស់សម្លៀកបំពាក់របស់ Gillian Chung រូមជាមួយនឹងតារាចម្រៀងរបស់ក្រុម Twins ធ្លាប់ធ្វើអោយកក្រើកពិភពសិល្បៈអស់មួយរយៈពេលយ៉ាងយូរ។ Gillian Chung បានរួមដៃជាមួយក្រុមអ្នកសិល្បៈជាច្រើន បានសំដែងការប្រឆាំងចំពោះទស្សវដ្ដីទាំងឡាយដែលមានទំលាប់ធ្វើអោយខូចខាតដល់កិត្តិយសរបស់តារា។
Suzanne Xiao ( 萧淑慎)
Suzanne Xiao តារាសំដែងមកពីតៃវ៉ាន់ ធ្លាប់ត្រូវបានគេធ្វើអោយមានការឈឺចិត្តយ៉ាងខ្លាំងនៅពេលរូបថតអាក្រាតកាយក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់នាងត្រូវបានគេបង្ហោះលើអ៊ីនធើរណែត។ កាលណោះ Suzanne Xiao បានហៅអ្នកប្រមាញ់រូបថតនោះថាជាសំណល់សង្គម និងថោកទាប។
Kym Jin (Jin Sha / 金莎)
ក្នុងពេលសម្រាក់ បន្ទាប់ពីបញ្ចប់ការសំដែងសម្រាប់បទចម្រៀងថ្មីរបស់ខ្លួន តារាចម្រៀង Kym Jin (Jin Sha / 金莎) ត្រូវបានមនុស្សមួយចំនួនដែលមានវត្តមាននៅទៅនោះ ថតយករូបភាពនាងកំពុងលេងទឹក ដែលពេលនោះ នាងកំពុងស្ថិតក្នុងសភាពអាក្រាត។ 大 S (Big S)
រូបថតនេះ ត្រូវបានគេជឿថាជារបស់ Big S កាលពីពេលនាងងូតទឹកជ្រោះក្ដៅនៅជប៉ុន។ បើទោះជាបានចាកចេញពីតៃវ៉ាន់ ប៉ុន្ដែ Big S ហាក់ដូចនៅតែត្រូវបានគេរំខាន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ TTON