ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ក្រោយពី ធ្វើសកម្មភាព ឆក់កាបូបពីជនជាតិបរទេស មិនបានសម្រេច បានរត់ចោលទទួលរបស់ ខ្លួន ខណៈដែលពួកគេបានឃើញកម្លាំងអាវុធ ហត្ថខណ្ឌដូនពេញ កំពុងជិះម៉ូតូល្បាតនៅតាមមូលដ្ឋាន ។

មន្ដ្រីអាវុធហត្ថ ខណ្ឌដូនពេញបាននិយាយ ថា កាលពីវេលាម៉ោងប្រមាណ១១ និង១០ នាទីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិត នៅខាងកើតវត្ដភ្នំ ក្នុងសង្កាត់វត្ដភ្នំ ខណ្ឌ ដូនពេញ មានករណីចោរឆក់កាបូបពីជនជាតិបរទេស ប៉ុន្ដែ មិនបានសម្រេចរួចហើយ បានផ្ដួលម៉ូតូចោល រត់គេចខ្លួនបាត់ ។

មន្ដ្រីអាវុធហត្ថ បានដកស្រង់សាក្សីនៅ កន្លែងកើតហេតុថា ជនសង្ស័យ២នាក់បាន ជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១ពឍ-៣៨៨៤ ដេញតាមម៉ូតូកង់៣ មួយគ្រឿង ដែលដឹកជនបរទេស រួចហើយ ជនសង្ស័យទាំង២នាក់ បានជិះអែបម៉ូតូកង់ ៣ ហើយធ្វើសកម្មភាពឆក់យកកាបូបពីជន រងគ្រោះ ប៉ុន្ដែ ជនរងគ្រោះភ្លាមៗនោះបាន ឆក់យកកាបូបមកវិញ ។

បន្ទាប់មកជន សង្ស័យទាំង២ បានជិះម៉ូតូគេចខ្លួនបានបន្ដិច ក៏ផ្ដួលម៉ូតូចោល ក្រោយពីបានឃើញកម្លាំង អាវុធហត្ថខណ្ឌដូនពេញ កំពុងជិះម៉ូតូដើរល្បាត នៅក្នុងភូមិសាស្ដ្រ។យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ ពីអត្ដសញ្ញាណជន រងគ្រោះនៅឡើយទេ ហើយម៉ូតូរបស់ជន សង្ស័យទាំង២ ត្រូវបានយកទៅរក្សាទុក នៅទីបញ្ជាការដ្ឋានអាវុធហត្ថ ខណ្ឌដូនពេញ ដើម្បីចាត់ការបន្ដទៀត ៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល