NASA សង្ឃឹមថា កម្មវិធីមួយដែលត្រូវបានបង្កើតឡើង យោងទៅលើបណ្ដាកាំជ្រួចឯកជន ថ្ងៃ ណាមួយនឹងធ្វើឱ្យមហិច្ឆតារុករករ៉ែនៅលើភពព្រះចន្ទ នឹងក្លាយជាការពិត។ ទីភ្នាក់ងារអវកាសនេះ ក៏សង្ឃឹមថា នឹងបង្កើតបានមូលដ្ឋាននៅលើភពព្រះចន្ទ ជាមជ្ឈមណ្ឌលអន្ដរកម្ម សម្រាប់បេសកកម្ម បញ្ជូនមនុស្សទៅកាន់ភពផ្សេងៗ។

NASA ឱ្យដឹងថា ៖ “NASA កំពុងស្វែងរកឱកាសសហការណ៍ជាមួយដៃគូអភិវឌ្ឍក្នុងវិស័យពាណិជ្ជកម្មអវកាសអាមេរិក ដើម្បីជម្រុញឱ្យមានលទ្ធភាពបញ្ជូនទំនិញឡើងទៅភពព្រះចន្ទ”។បេសកកម្មវិលត្រឡប់មកកាន់ព្រះចន្ទរបស់ NASA បានអំពាវនាវឱ្យមានការវិនិយោគពីវិស័យឯជននៅអាមេរិក។ NASA ឱ្យដឹងថា នឹងអនុញ្ញាតឱ្យបណ្ដាក្រុមហ៊ុនឯកជន បានសហការណ៍ជាមួយក្រុមជំនាញ បណ្ដាមូលដ្ឋានពិសោធ ការឱ្យខ្ចីឧបករណ៍ ឬសបវែរ ជាដើម ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាចុះចត និងធ្វើការសាកល្បង។ Greg Williams មន្ដ្រីជាន់ខ្ពស់របស់ NASA ឱ្យដឹងថា ៖ “ដោយសារតែមហិច្ឆតានាំមនុស្សទៅស្វែងយល់អាចម៍ផ្កាយ និងភពព្រះអង្គារ វិស័យឧស្សាហកម្មឯកជនអាមេរិក នឹងបង្កើតឱកាសល្អ ដើម្បីឱ្យ NASA កែលំអបច្ចេកវិទ្យារុករក នៅលើព្រះចន្ទ។ ប្រភពវិនិយោគជាយុទ្ធសាស្ដ្រពីសំណាក់ដៃគូពាណិជ្ជកម្ម បាននាំមកនូវជោគជ័យ ក្នុងការបញ្ជូនទំនិញឡើងស្ថានិយអវកាសអន្ដរជាតិ”។ជាងនេះ និស្សិតមួយក្រុម មកពីសកលវិទ្យាល័យ Pennsylvania បានបង្ហើបឱ្យដឹង អំពីគម្រោងប្រកបដោយមហិច្ឆតា ដើម្បីនាំមនុស្សជាបន្ដបន្ទាប់ឡើងទៅកាន់ព្រះចន្ទ។ ពួកគេក៏សង្ឃឹមថា គម្រោងនេះ ល្អជាងច្រើន ធៀននឹងគម្រោងមុន។ ប្រសិនមានថវិកាគ្រប់គ្រាន់ ពួកគេសង្ឃឹមថា ប្រាកដជាអាចនឹងបាញ់បង្ហោះយានអវកាសឯកជន ដើម្បីស្វែងយល់ភពព្រះចន្ទ នៅឆ្នាំ ២០១៥។
អត្ថបទសំខាន់ៗ ៖
ខ្សែអាថីវីដេអូ មិត្តប្រុស ធាក់ទម្លាក់មិត្តស្រី ចូលក្នុងលូ ក្រោមដី ៦០ ម៉ោងក្រោយ ទើបគេសង្គ្រោះ
ប្រតិបត្តិការ បោសសម្អាត សម្លាប់ ភារវករ ដល់ទៅ ១១ នាក់ ខណៈផ្ទុះអាវុធ ជាច្រើនម៉ោង
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ KH/Daily Mail