ភ្នំពេញៈ  អតីតតារាចម្រៀង ដែលធ្លាប់មានឈ្មោះ បោះសំឡេងមួយរូប នៅក្នុងប្រទេសកម្ពុជា កញ្ញា ពៅ បញ្ញាពេជ្រ បានស្រែកដង្ហោយ ស្វែងរកជំនួយ បង្ហោះឃ្លីបវីដេអូជាង២នាទី ដោយនាងរៀបរាប់ពី ស្ថានភាពជំងឺ ធ្វើទុករហូតដល់នាង ត្រូវចូលទៅសម្រាក ព្យាបាលនៅមន្ទីពេទ្យ ថែមទៀតផង។

កន្លងមក តារាចម្រៀងមាន ទឹកដមសំឡេង ផ្អែមស្រទន់ ស្លៀកពាក់តុបតែង ខ្លួនបែបនារី ខ្មែរស្រគត់ស្រគំ កញ្ញា ពៅ បញ្ញាពេជ្រ ធ្លាប់បានចេញឃ្លីបវីដេអូ ម្តងរួចមកហើយ ដោយនាងរៀបរាប់ពី ស្ថានភាពជំងឺរបស់នាង ដល់មហាជនជាសាធារណៈ ។

នេះជាលើកទី២ហើយ ដែលតារារូបនេះ ចេញមុខតាមឃ្លីបវីដេអូ ដោយលើកនេះ ស្ថានភាពជំងឺរបស់បាន បានធ្លាក់ដុនដាប ត្រូវការថវិកាយ៉ាងច្រើន ដើម្បីព្យាបាល ដោយសារតែថ្នាំ ដែលធ្លាប់លេប លែងមានប្រសិទ្ធភាព ធ្វើឲ្យស្ថានភាពជំងឺ រើឡើងធ្ងន់ធ្ងរទៅៗ ។ ពេលនេះនាង កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីពេទ្យ ខេម៉ា ក្នុងរាជធានីភ្នំពេញ។

ដូច្នេះសូមមហាជនទាំងអស់ ទស្សនាឃ្លីបវីដេអូ កញ្ញា ពៅ បញ្ញាពេជ្រ ខាងក្រោមនេះ ថាតើស្ថានភាព ជំងឺរបស់នាង មានអាការៈ ធ្ងន់ធ្ងរ និងត្រូវការជំនួយពី ទស្សនិកជន ដល់កម្រិតណាដើម្បីបន្តការព្យាបាល អាចឲ្យនាងមានឱកាស បានរស់រាន មានជីវិត និងជាសះស្បើយដូចដើមវិញ៕

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖​ ដើមអំពិល