ភ្នំពេញ៖ ថ្មីៗនេះព័ត៌មានរអេចរអូច ពីមាត់ចាបមាត់ព្រាប ចេញពីអ្នកចង្កោម សិល្បៈបាន លួចបង្ហើបឲ្យដឹង ថាតារាសម្តែង កំពុងពេញ និយមកពីរដួង គឺលោក សាយ សៀរ៉ា និង កញ្ញា នី មុន្នីនាថ មានចំណងទាក់ទង ស្នេហាក្រៅឆាក ជាមួយគ្នា រហូតដល់ថ្នាក់លេចឮថា នី មុន្នីនាថ ប្រុងបើភ្លើងខៀវ ឲ្យលោក សាយ សៀរ៉ា នាំចាស់ទុំ បងប្អូនសាច់ញាតិចូលស្តី តាមប្រពៃណី និងត្រូវបានបណ្តាញ សារព័តមានក្នុងស្រុកនានា យកមកចុះផ្សាយ ជាបន្តបន្ទាប់ ។

ចំពោះដំណឹងនេះ បានធ្វើឲ្យមិត្តសិល្បករ សិល្បការិនី សម្តែងអារម្មណ៍ សប្បាយរីករាយ ត្រេចអរ ចំពោះអ្នកទាំងពីរ ដោយពួកគេគិតថា លោក សាយ សៀរ៉ា គឺជាតារាសម្តែងរាងសង្ហា និងកំពុងល្បីឈ្មោះ ក្នុងមជ្ឈដ្ឋានសិល្បៈ ឯកញ្ញា នី មុន្នីនាថ ក៏ជាតារាសម្តែង ល្បីឈ្មោះដូចគ្នា និងមានរូបស្រស់សោភា បែបនារីខ្មែរពិតៗ ប្រសិនបើពួកគេទាំងពីរ ដឹកដៃគ្នាឆ្ពោះទៅ រកសម្លេងឃ្មោះ ការមែននោះ ពិតជាអស្ចារ្យ និងសមគ្នាខ្លាំងណាស់ ។

ជាពិសេសអ្វីដែលមហាជន និងស្រទាប់យុវវ័យ បានដឹងរឹតតែច្បាស់នោះ គឺនៅត្រង់ថា ថ្មីៗនេះ លោក សាយ សៀរ៉ា និង នី មុន្នីនាថ បានត្រូវរ៉ូវថតរូបបែប មង្គលការជាមួយគ្នា ហើយបានវាចារ នៅលើបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក ប្រាប់មហាជនថា លោក និង នី មុន្នីនាថ ស្វាគមន៍ជានិច្ចចំពោះ ការទាក់ទងមកលោក ឲ្យទៅធ្វើជាពិធីករ និងច្រៀងក្នុងកម្មវិធី កាត់នំផ្សេងៗ ដោយលោកបានសរសេរ បង្ហោះនៅលើ Account Facebook របស់លោក យ៉ាងដូច្នេះថា សួស្តីបងៗនឹងប្អូនៗផង បើត្រូវការយើងខ្ងុំទាំងពីរនាក់ ទៅធ្វើពិធីករ កាត់នំការ ឬច្រៀងយើងខ្ញុំទាំងពីរទៅបាន តាមលេខខ្ញុំ 012482847 អរគុណច្រើន ។

តែទោះជាយ៉ាងណា ចំពោះព័ត៌មានលេចឮថា លោក សាយ សៀរ៉ា និង នី មុន្នីនាថ មានចំណងទាក់ទង ជាមួយគ្នាក្រៅ ឆាករហូតដល់ថ្នាក់ ឮថា នី មុន្នីនាថ បើភ្លើងខៀវឲ្យលោក សាយ សៀរ៉ា នាំចាស់ទុំ បងប្អូនសាច់ញាតិ ចូលស្តីតាមប្រពៃណី ហើយត្រូវបានបណ្តាញ សារព័ត៌មានក្រុងស្រុកនានា យកមកចុះផ្សាយ ជាបន្តបន្ទាប់នោះ កន្លងមកម្តាយ របស់ស្រីស្រស់ នី មុន្នីនាថ ធ្លាប់បានបង្ហើប ប្រាប់បណ្តាញ សារព័ត៌មាន រួចទៅហើយថា មុន្នីនាថ មិនទាន់ឲ្យរៀបការ ក្នុងពេលឆាប់ៗនេះទេ ពោលទាល់តែ៥ទៅ ៦ឆ្នាំទៀត ទើបអាចឲ្យនាង ជ្រើសរើសគូស្រករ រៀបការបាន ។

គួរបញ្ជាក់ថា កាលពីពេលកន្លង មកតារាទឹកភ្នែក កញ្ញា នី មុន្នីនាថ បានលេចឮព័ត៌មាន ដ៏រសើបមួយថា នាងត្រៀមភ្ជាប់ពាក្យ ជាមួយអតីតតារាសម្តែង ជើងចាស់ លោក កែវ កុសល ។ តែទោះជាយ៉ាងណាព័ត៌មាននេះ បានសាបរលាបបាត់ ទៅវិញហើយបន្ទាប់ ពីម្តាយនាងបដិសេធ ចោលទាំងស្រុង និងបានធ្វើឲ្យ នី មុនី្ននាថ ប្រតិកម្មខឹងឆេះដុំរួចមក ៕

width=500

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល