សង្ហបុរី៖ មាននារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ បានព្យាយាមធ្វើអត្តឃាតសម្លាប់ខ្លួន ១០ដងនៅក្នុងប្រទេសសង្ហបុរី ត្រូវតុលាការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើអត្តឃាតដោយខុសច្បាប់និងត្រូវកាត់ទោសដាក់ពន្ធនាគារ ១ឆ្នាំ កាលពីទី៣០ ខែសីហា ឆ្នាំ២០១២ កន្លងទៅនេះ។
ឪពុកនារីវ័យក្មេងរូបនោះ បានអៈអាងថា កូនស្រីរបស់គាត់ឈ្មោះ Mandy អាយុ ១៨ឆ្នាំ បានព្យាយាមធ្វើអត្តឃាតចំនួន ១០ដង ចាប់តាំងពីខែឧសភា ដល់ចុងខែសីហា ឆ្នាំ២០១២នេះ តែសំណាងល្អត្រូវបានគេជួយសង្រ្គោះទាន់ពេលវេលា។
មូលហេតុ ដែលរូបនាង តែងតែព្យាយាមធ្វើអត្តឃាតសម្លាប់ខ្លួន ដោយសារតែ នាងជំងឺសរសៃប្រសាទ ពេលខ្លះនាងមានសភាពធម្មតា និងពេលខ្លះទៀតនាងមានសភាពមិនសូវគ្រប់ ហើយជំងឺនេះ តែងតែធ្វើឱ្យរូបនាងមានការឈឺចាប់យ៉ាងខ្លំាង ទើបនាងសម្រេចចិត្តសម្លាប់ខ្លួន៕


ដោយ៖ វណ្ណៈប្រភព៖ yourhealth