យល់ដឹង៖​ តាមពិតចំណង់ចំណូលចិត្ដមនុស្ស ពិតជាខុសៗគ្នាមែន អ្នកខ្លះគេចង់បង្កើតជីវិតដំណើរផ្សងព្រេង​របស់គេ ដោយការដើរចូលព្រៃ ការចូលរូងភ្នំ ឬអ្នកខ្លះទៀត គេបាននាំយកជីវិតរបស់គេ តាមផ្លូវសមុទ្យដ៏សែនឆ្ងាយសន្លឹម។ ឯមនុស្សមួយក្រុមនេះវិញ មើលទៅគេហាក់បីដូចជា សប្បាយរីករាយ​នឹង ការចងអង្រឹង ឬក៏ ក្រណាត់អ្វីម្យ៉ាង ដែលភ្ជាប់នឹងផ្ទាំងថ្ម ដែលមើលទៅហាក់ដូចមានសភាពគ្រោះថ្នាក់ខ្លាំងណាស់។width=455width=455បើតាមការអោយដឹងពីទស្សនាដ្ដី ស្ដីអំពីការផ្សងព្រង របស់អាមេរិក មួយបានអោយដឹងថា រយៈពេលថ្មីៗនេះ មានមនុស្សជាច្រើននាក់ ដែលគេចាត់ទុកខ្លួនថា​ ជាអ្នកឡើងភ្នំ និងផ្ទាំងថ្មដ៏អស្ចារ្យ។ លើសពីនេះទៅទៀត ពួកគេបានចងអង្រឹង ឬក្រណាត់អ្វីម្យ៉ាងលើផ្ទាំងថ្ម ដើម្បីដេក ដែលមើលទៅមានលក្ខណៈធម្មតា។ តែបើយើងមើលទៅ គឺវាមានគ្រោះថ្នាក់សំបើមណាស់។width=455ផ្ទាំងថ្មទាំងនេះ មើលទៅហាក់បីដូចជា មានកម្ពស់ខ្ពស់ និងមានភាពរដឹបរដុប គួរអោយពិបាកឡើងខ្លាំងណាស់។ តែពួកគេ ទាំងអស់នេះហាក់បីដូចជាក្រែងរនាលនឹងស្ថានភាពនេះណាស់។ នេះមកពីពួកគេ បានគិតថា ជីវិតរបស់គេត្រូវតែធ្វើអ្វីម្យ៉ាងដែលប្លែក និងអាចបន្សល់សម្រាប់ជីវិតគេ មុននឹងគេស្លាប់ទៅ។width=455width=455

លោក Dave Macuss ជាអ្នកឡើងភ្នំ និងផ្ទាំងថ្មមួយរូប បាននិយាយថា លោកពិតជាមានភាពសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការធ្វើសកម្មភាពបែបនេះ។​ លោកបានបន្ដថា លោកពេញចិត្ដក្នុងការឡើងនូវអ្វីដែលខ្ពស់ៗ​ តាំងពីលោកនៅតូចម្ល៉េះ។ លោកបានបន្ថែមថា ពួកក្រុមមនុស្សដែលមកជាមូយគាត់ ក៏មានភាពសប្បាយរីករាយ ក្នុងដំណើរផ្សេងព្រេងដ៏គ្រោះថា្នក់នេះដែរ៕

 

ដោយ៖ សារិនប្រភព៖ surfwithberserk