ក្រុមហ៊ុនផលិតទូរស័ព្ទកូរ៉េ ធ្លាប់បានធ្វើការបញ្ជាក់ពីវត្តមានរបស់ Galaxy Note III និងបានឲ្យដឹងថា ផលិតផលនេះនឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ IFA 2013 ដែលនឹងប្រារព្ធនៅខែ កញ្ញា ខាងមុខនេះ នៅប្រទេសអាឡឺម៉ង់ ប៉ុន្តែមិនទាន់បានបង្ហើបព័ត៌មានច្រើនពីផលិតផលនេះទេ។

នៅក្នុងរូបភាពជាក់ស្តែងស្តីពី Version ពិសោធសាកល្បង ដែលទើបតែលេចចេញនៅលើ អ៊ីនធឺណេត យើងឃើញថា Note III មានរូបរាងជ្រុងៗ ដែលមានការរចនាម៉ូតស្រដៀងនឹង S II, មិនមែនរាងមូលៗ ដូច Note II ឡើយ។

ម៉ូដែលនៅក្នុងរូបភាពនេះ មានទំហំអេក្រង់ធំទូលាយ ដែលសមស្របទៅនឹងព័ត៌មានចចាមអារាម ​ដែលនិយាយថា Note ជំនាន់ទី៣ នឹងមានអេក្រង់ Full HD ទំហំ 5,99 inch។ ទន្ទឹមនឹងនោះការដែលស៊ុមព័ទ្ធជុំវិញអេក្រង់ត្រូវបានរចនាម៉ូតស្តើង គែមខាងលើ និងខាងក្រោម មិនសូវក្រាស់ ក៏មិនមែនជា ស៊ុមអេក្រង់របស់ Galaxy Mega 6.3 inch ដែល Samsung ទើបធ្វើការបង្ហាញខ្លួន នោះឡើយ។

/

ក្រៅពីអេក្រង់ធំ Galaxy Note ជំនាន់ថ្មី ត្រូវបានគេសន្និដ្ឋានថា នឹងបំពាក់នូវកាមេរ៉ាទំហំ13 MP Chip Quad Core ឬ 8 Core ជំនាន់ថ្មី រួមជាមួយប្រព័ន្ធប្រតិបត្តិការ Android ថ្មីបំផុត៕

/

/

/

ដោយ៖ សិលាប្រភព៖ VE