ក្រុមអ្នកអភិវឌ្ឍម៉ាស៊ីនបោះពុម្ភជីវសាស្ដ្រ 3D ដំបូងរបស់រុស្ស៊ី បានសន្យាថា នៅឆ្នាំ ២០១៥ ពួក គេនឹងបោះពុម្ភបាននូវគ្រឿងក្នុងរបស់មនុស្ស ដែលដំណើរការដូចទៅនឹងមុខងាររបស់វា នោះគឺក្រពេញតេរ៉ូអ៊ីត។

ជារៀងរាល់ឆ្នាំ ក្នុងពិភពលោក អ្នកជម្ងឺប្រមាណជា ២៥% ត្រូវបាត់បង់ជីវិត ដោយសារតែមិនបានផ្លាស់គ្រឿងក្នុងទាន់ពេល។ វិស័យវេជ្ជសាស្ដ្របង្កើតឡើងវិញ កំពុងតែរីកចម្រើន វាត្រូវបានគេចាត់ ទុកដូចជាវិធីប្ដូរគ្រឿងក្នុងថ្មីសម្រាប់មនុស្ស នោះគឺ ម៉ាស៊ីនបោះពុម្ភ 3D ផ្នែកជីវសាស្ដ្រ ។

លោក Vladimir Mironov មកពីរុស្ស៊ី បានលើកឡើងកាលពីឆ្នាំ ២០០៣ ស្ដីអំពីបច្ចេកវិទ្យាបោះពុម្ភបណ្ដាគ្រឿងក្នុងរបស់មនុស្ស។ ចាប់តាំងពីពេលនោះមក អ្នកវិទ្យាសាស្ដ្រនៅលើពិភពលោក បានចាប់ផ្ដើមសិក្សាស្រាវជ្រាវទាក់ទិននឹងប្រធានបទនេះ។

ពេលវិទ្យាសាស្ដ្របានរីកចម្រើន ៖ បច្ចេកវិទ្យាច្នៃបានូវគំរូគ្រឿងក្នុង ៣វិមាត្រ ពីវត្ថុសិប្បនិម្មិត ឬធម្មជាតិ ក្រោយមក ប្រើម៉ាស៊ីនបោះពុម្ភជីវសាស្ដ្រ 3D ប្រជ្រៀតបណ្ដាកោសិកាទៅក្នុងគ្រោងគ្រឿងក្នុងដែលបានបង្កើតឡើង។ គ្រោងនេះ នឹងត្រូវបានបង្កើតម្ដងទៀត ដើម្បីតភ្ជាប់នឹងគ្រឿងក្នុងនានា។ Vladimir Mironov បានលើក ឡើងនូវវិធីសាស្ដ្របោះពុម្ភជីវសាស្ដ្រពិសេស មិនទាមទារអ្វី ក្រៅពីកោសិការស់។ ឧបករណ៍នេះ កំពុងត្រូវបានពិសោធនៅមន្ទីរពិសោធរបស់អ្នកវិទ្យាសាស្ដ្រ។

វត្ថុដែលត្រូវបានគេយកមកធ្វើជា ”ទឹកថ្នាំ” សម្រាប់បោះពុម្ភ នៅទីនេះ គឺកោសិការស់។ កោសិការស់ ក៏ត្រូវបានផលិតឡើងដោយឧបករណ៍ពិសេស។ នៅពេលត្រូវបានតភ្ជាប់ បណ្ដាកោសិកានឹងបង្កើតបានជាដុំដែលមាន ៣វិមាត្រ (៣ មុំ)។ ចំណែក “ក្រដាស់” សម្រាប់ម៉ាស៊ីនបោះពុម្ភជីវសាស្ដ្រ 3D របស់រុស្ស៊ី គឺ hydrogel ។

ការងារបោះពុម្ភ ត្រូវបានកុំព្យូទ័របង្កើតឡើងជាមុន ក្រោយមក គ្រឿងក្នុង ដែលត្រូវបានបោះពុម្ភ នឹងត្រូវគេយកទៅចិញ្ចឹមនៅក្នុងធុងប្រតិកម្មជីវសាស្ដ្រ។ ប៉ុន្ដែ អ្វីដែលមានភាពស្មុគស្មាញបំផុត គឺការផ្គត់ផ្គង់សរសៃឈាម ទៅឱ្យបណ្ដាគ្រឿងក្នុងដែលបានបង្កើតឡើង។ ជនជាតិរុស្ស៊ីក៏មានសមត្ថភាពបោះពុម្ភសរសៃឈាមដែលមានទំហំផ្សេងៗគ្នា។ ការងារបន្ទាប់ គឺវិធីសាស្ដ្រតភ្ជាប់គ្រឿងក្នុងសិប្បនិម្មិត ជាមួយនឹងប្រព័ន្ធសរសៃឈាម។

លោក Vladimir Mironov យល់ថា បច្ចេកវិទ្យាខាងលើនេះ នឹងអនុញ្ញាតឱ្យដោះស្រាយបញ្ហាទាំងអស់ទាក់ទិននឹងការប្ដូរផ្លាស់គ្រឿងក្នុង។ អ្នកជម្ងឺនឹងមិនបាច់អំពាវនាវ សុំការបរិច្ចាគគ្រឿងក្នុង ពីសាធារណជនទៀតនោះទេ ព្រោះថា គ្រៀងក្នុងដែលត្រូវបានបោះពុម្ភចេញ គឺងាយនឹងសម្របខ្លួន ដោយសារតែវាត្រូវបានធ្វើឡើងពីបណ្ដាកោសិការបស់អ្នកជម្ងឺផ្ទាល់។

ថ្ងៃទី ១៥ ខែមិនា ឆ្នាំ ២០១៥ លោក Vladimir Mironov នឹងក្រុមការងារ មានគម្រោងនឹងអភិវឌ្ឍបច្ចេកវិទ្យាខាងលើនេះ ឱ្យបានជោគជ័យ។ ប៉ុន្ដែ នោះគឺជាក្រពេញតេរ៉ូអ៊ីតរបស់កណ្ដុរ មិនមែនមនុស្សនោះទេ។ រហូតដល់ឆ្នាំ ២០១៨ តាមគម្រោង ក្រុមអ្នកវិទ្យាសាស្ដ្រនេះ នឹងអាចបង្កើតបានតម្រងនោម៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ All-rss/ 3dprintingfromscratch