Lady Gaga មានគំរោងក្នុងការចេញនូវអាល់ប៊ុមថ្មីរបស់គេក្នុងពេលឆាប់ៗនេះដោយគេគ្រប់គ្នាគិតថា ៩៩% ភាគរយហើយដែលនាងនឹងដាក់ឈ្មោះអាល់ប៊ុមថ្មីរបស់នាងតាមរូបសាក់ដែលនាងបានTweet កាលពីប៉ុន្មានថ្ងៃមុននេះដែលរូបសាក់នោះសរសេរថា ARTPOP ដែលសាក់បញ្ច្រាស់។
Lady Gaga មិនទាន់នឹងបានប្រាប់ទេថាតើ ARTPOP នេះអាចនឹងជ្រើសជាចំណងជើងអាល់ប៊ុមឬយ៉ាងណាប៉ុន្តែសម្រាប់អ្នកគ្រប់គ្នាដែលជាប្រិយមិត្តគាំទ្រគឺពិតជាជឿជាក់ថានាងនឹងជ្រើសរើសឈ្មោះនេះដាក់ជាចំណងជើង។ អាល់ប៊ុមនេះអាចនឹងមានចេញផ្សាយក្នុងពេលឆាប់ៗ ឬអាចពន្យាដល់២០១៣ ក៏ថាបានមើលតាមស្ថានភាពរវល់របស់នាង៕
ដោយ៖ ម៉ូកាប្រភពពី៖ Idolator