ភ្នំពេញ ៖ តារាចម្រៀងសំឡេងធ្ងន់ លំដាប់កំពូល របស់ផលិតកម្មសាន់ដេ បច្ចុប្បន្ន កំពុងទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជនយ៉ាងខ្លាំង មិនថាយុវ័យ ឬក៏មនុស្ស វ័យកណ្តាលនោះទេ។
បើយើងក្រឡេកទៅមើលរូបសម្រស់អតីតកាល មុនពេលដែលតារាចម្រៀងរូបនេះ ទទួលបាន ភាពជោគជ័យខ្លាំង នៅក្នុងវិស័យសិល្បៈ នៃប្រទេសកម្ពុជា គឺខុសគ្នាដាច់តែម្តង ប៉ុន្តែបើនិយា-យ ពីទឹកដមសំឡេង គឺពិរោះមិនចេញពេលបច្ចុប្បន្ននោះឡើយ។
ជាក់ស្តែងបទចម្រៀងមួយបទ នៅតែដិតជាប់ ក្នុងអារម្មណ៍ទស្សនិកជន គឺបទ «ជីវិតអ្នកចម្រៀង» ដែលកាលនោះលោក ខេមរៈ សិរីមន្ត កំពុងច្រៀងឲ្យផលិតកម្ម U2 យើងសង្កេតឃើញ មានការគាំទ្រយ៉ាងច្រើន។
តាមរយៈបទ «ជីវិតអ្នកចម្រៀង» មិនត្រឹមតែ លោក ខេមរៈ សិរីមន្ត ច្រៀងបានពិរោះនោះទេ ព្រមទាំងមានអត្ថន័យជ្រាលជ្រៅ នៃជីវិតតស៊ូក្នុងវិស័យសិល្បៈ របស់លោកថែមទៀតផង ដោយបានបង្កក់ពាក្យមួយឃ្លាថា «បើមិនល្បាញ មិនល្បី មិនត្រលប់ចូលស្រុកវិញទេ»។
ដើម្បីកុំឲ្យខាតពេលយូរ សូមនាំអារម្មណ៍ប្រិយមិត្ត ទស្សនាកម្សាន្ត វីដេអូចម្រៀងបទ «ជីវិតអ្នកចម្រៀង» របស់លោក ខេមរៈ សិរីមន្ត ទាំងអស់គ្នា ៖


ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល