ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ប្រឈមនឹងការផ្តន្ទាទោសអោយជាប់ពន្ធនាគារ ខណៈពេលដែលសកម្មភាពសងសឹក សម្លាប់មនុស្សរបស់គាត់ ត្រូវបានថតជាប់តាមរយៈប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព ពោលគឺ គាត់បានព្យាយាមបើកឡាន ទៅបុកសម្លាប់ក្រុមបុរសបីនាក់អោយស្លាប់ អំឡុងពេលដែលពួកគេកំពុងតែដើរឆ្លងផ្លូវ ។
គួរបញ្ជាក់ផងដែរថា សកម្មភាពសងសឹកសម្លាប់មនុស្សលើកនេះ ត្រូវបានធ្វើឡើងដោយជនដៃដល់ឈ្មោះ Aqab Hussain វ័យ ២ ១ ឆ្នាំ ព្យាយាមបើកឡានបុកក្រុមបុរសបីនាក់បន្ទាប់ពីពួកគេធ្លាប់បានមានរឿងជម្លោះរហូតបានប្រើអំពើហឹង្សាកាលពីពេលកន្លងទៅ។

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល គូសបញ្ជាក់បន្ថែមអោយដឹងថា ក្រោយពីបានចេញធ្វើសកម្មភាពវាយប្រហារសងសឹកហើយនោះ លោក Hussain ពុំបានឈប់ឡានអ្វីនោះទេ ពោលគឺ លោកបានបន្ថែមល្បឿនបន្តទៅមុខ បំណងធ្វើការរត់គេចខ្លួនរហូតទាល់តែបានសម្រេច។ រយៈពេល ៧ ថ្ងៃក្រោយ ទើបជនដៃដល់រូបនេះ ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួនបាននៅឯអាកាសយានដ្នានអន្តរជាតិ Manchester Airport ស្របពេលដែលគាត់ធ្វើដំណើរត្រលប់ចូលស្រុកវិញ ក្រោយពីរត់ភៀសខ្លួន ចេញទៅក្រៅប្រ ទេស។
គួររំឭកផងដែរថា ករណីវាយប្រហារសម្លាប់សងសឹក ដ៏គួរអោយញញើតមួយនេះ បានកើតឡើងនៅក្នុងក្រុង Manchester ប្រទេសអង់គ្លេសកាលពីពេលកន្លងទៅថ្មីៗនេះដោយនៅក្នុងនោះ ក្រុមបុរស ៣ នាក់ ដែលជាជនរងគ្រោះ បានទទួលរងរបួសជាទម្ងន់ ខណៈពេល ដែលមានការ សម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង។
លោក Hussain ជាជនជាប់ចោទ
ដោយឡែក លោក Hussain ជាជនជាប់ចោទ ក្រោយពីមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួនបានហើយនោះ លោកប្រឈមការផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ ដោយអាចនឹងជាប់ពន្ធនាគារពេញមួយជីវិតក៏ថាបាន។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- វីដេអូ ល្បីអស់ទាស់ នៅលើអ៊ិនធើណេត ដើរញ៉ែស្រី សុំលេខទូរស័ព្ទ ទាំងអាក្រាតកាយ
- ចម្លែកហួស ៖ ក្មេងប្រុសតូច វ័យ ២ ឆ្នាំ មានកូនតូច នៅក្នុងក្រពះ (មានវីដេអូ)
- ៥ នាក់របួសធ្ងន់ ស្ទើរស្លាប់ ស្ទើររស់ ក្រោយមានការវាយប្រហារ ចាក់សម្លាប់ នៅទីសាធារណៈ (មានវីដេអូ)
- ផ្អើលមើលវីដេអូ ពស់ថ្លាន់ថៃ ថ្លើមធំក្អួតចេញមកវិញ នូវឆ្កែមួយក្បាល ល្បីអស់ទាស់ ពេញហ្វេសប៊ុក និងយូធូប
- កំពូលគូស្នេហ៍ចម្លែក ៖ បែកគំនិតទៅសិច នៅលើផ្លូវរថភ្លើង មា្នក់ស្លាប់ ម្នាក់របួសធ្ងន់
- ក្រុមមនុស្ស មានភាពភ្ញាក់ផ្អើល ខណៈបានឃើញ ដុំភ្លើងពណ៌ខៀវចម្លែក នាពាក់កណ្តាលអាធ្រាត្រ (មានវីដេអូ)
ដោយ ៖ កុសលប្រភព ៖ ស្កាយ