ប្លែកៗ ៖ បើយោងតាមសេចក្តីរាយការណ៍  ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានប្លែកបរទេស បានអោយដឹងថា ក្មេងប្រុសវ័យ ១៤ ឆ្នាំម្នាក់ត្រូវបានរកអោយឃើញថា មានការវិវត្តន៍សរីរាង្គខុសពីក្មេងៗដទៃ ពោលគឺ គេមានប្រអប់ជើងធំដូចដំរីអញ្ជឹងដែរ។

គួរបញ្ជាក់ផងដែរថា ក្មេងបុ្រសដ៏គួរអោយអាណិតវ័យ ១៤ ឆ្នាំនេះ មានឈ្មោះថា Meng Weixinមកពី Nongshan, Guangxi Zhuang ភាគខាងត្បូង​ ប្រទេសចិន។ លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់ឪពុករបស់គេ   ដែលមានឈ្មោះ  Meng Zhaoguang បានអោយដឹងថា ប្រអប់ជើងរបស់គេមានការវិវត្តន៍ កាន់តែធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ  តែពួកគេមានអាចជូយអ្វីនោះទេ    ក៏ដោយសារតែជីវភាពក្រុមគ្រួសារទ័លក្រ  សឹងតែមិនគ្រប់នឹងទទួលទានអាហារប្រចាំថ្ងៃផងនោះ  តើពួកគាត់មានថវិកាឯណាមកមើលជម្ងឺកូន    ក៏ដូចជាធ្វើការវះកាត់នូវជម្ងឺដ៏កម្រមួយនេះចេញបាន។

width=481

ដោយឡែក  បន្ទាប់ពីមានការចុះផ្សាយ  ទាក់ទិនទៅនឹងក្មេងបុ្រសវ័យ ១៤ ឆ្នាំនេះ ក៏មានការបរិច្ចាកជាថវិកាមកពីគ្រប់ទិសទី ពីសំណាក់សប្បុរសជន ចូលរួមចំណែកក្នុងការព្យាបាលជម្ងឺដ៏កម្រមួយនេះ។ ទន្ទឹមនឺងពេលនេះ បើយោងតាមសម្តីលោកវេជ្ជបណ្ឌិត Tang Yujin បានអោយដឹងថា ជម្ងឺនេះ ជាជម្ងឺដ៏កម្រម៉្យាងដែលអោយឈ្មោះថា  neurofibroma ពោលគឺវាគឺជាជម្ងឺដុះសាច់តែម្តង ហើយយើងនឹងព្យាយាមអោយអស់ពីលទ្ធភាពក្នុងការព្យាបាល Weixin អោយទាល់តែបាន៕

ដោយ ៖ ពិសីប្រភព ៖ Happening