កាលពីថ្ងៃទី ២៥កញ្ញា ឆ្នាំ ២០១២ ប្រទេសចិនបានបញ្ចេញសៀវភៅ.ស  អះអាងពីកម្មសិទ្ធិរបស់ខ្លួននៅលើប្រជុំកោះ Senkaku ដែលកំពុងមានជម្លោះជាមួយជប៉ុន ខណៈដែល ជប៉ុនក៏បានថ្លែងពីកម្មសិទ្ធរបស់ខ្លួននៅលើកោះនេះ នៅឯអង្គការសហប្រជាជាតិ។

សៀវភៅ.ស របស់ចិន មានឈ្មោះថា “Senkaku ៖ ជាទឹកដីកម្មសិទ្ធិរបស់ចិន” ។ សៀវភៅនេះត្រូវបានបោះពុម្ភដោយការិយាល័យព័ត៌មានរបស់រដ្ឋាភិបាលចិន។

width=426

សៀវភៅនេះ បានហៅប្រជុំកោះ Senkaku រួមនិងបណ្ដាកោះផ្សេងៗដែលនៅក្បែកនោះ ព្រមទាំងកោះ Uotsuri , កោះ Kuba-jima , Taisho-jima , Kita Kojima​ , Minami Kojima​ , Okino Kitaiwa , Okino Minami-iwa រួមជាមួយនិង កោះ និងថ្មក្រោមទឹកមួយចំនួនដែលនៅភាគឦសានរបស់តៃវ៉ាន់ ថាជាកម្មសិទ្ធិរបស់ចិនផងដែរ។

ស្របពេលនេះដែរ តំណាងក្រសួងការបរទេសជប៉ុន បានថ្លែងនៅចំពោះមុខអ្នកកាសែតនៅក្រុងញូវយ៉ក ខាងក្រៅកិច្ចប្រជុំលើកទី ៦៧នៃគណកម្មធិការនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៥ថា ប្រទេសជប៉ុនចង់ដោះស្រាយជម្លោះលើកោះជាមួយចិននិងតៃវ៉ាន់ ដោយសន្ដិវិធី ប៉ុន្ដែ កម្មសិទ្ធិរបស់ជប៉ុនចំពោះប្រជុំកោះនោះ គឺជារឿងដែលមិនបានបដិសេធបានឡើយ។

គេបានដឹងថា ចាប់តាំងពីដើមខែនេះ ភាពតានតឹងរវាងចិន និងជប៉ុន បានកើនឡើងជាបន្ដបន្ទាប់ ខណៈដែលរាជរដ្ឋាភិបាលជប៉ុនបានប្រកាសទិញយកកោះចំនួន ៣ ក្នុងចំណោមកោះ ៥របស់ ប្រជុំកោះ Senkaku ពីជនជាតិជប៉ុន។ បាតុកម្មជាច្រើនបានកើតឡើងនៅពាស់ពេញប្រទេសចិន ខណៈនោះដែរ ក្រុមបាតុករនានារបស់ជប៉ុនក៏បានប្រមូលផ្ដុំគ្នានៅខាងក្រៅស្ថានទូតចិន នៅក្រុង Tokyo ផងដែរ ដើម្បីបង្ហាញពីការប្រឆាំងទៅនឹងការវាទីរបស់ចិន៕

ដោយ ៖ សូរីយ៉ាប្រភព ៖ DT