ចម្លែកៗ ៖ ស្រ្តីជាម្តាយមួយរូប តែងទទួលបាននូវពាក្យសរសើរថា  នេះហើយសេចក្តីស្រឡាញ់រប់សម្តាយ បន្ទាប់ពីលោកស្រី បានមើលថែទាំសាកសពកូនប្រុសរបស់ខ្លួន  បានដល់ទៅ ១៨ឆ្នាំ ដោយប្រើវិធីសាស្រ្តបុរាណក្នុងការធ្វើអោយសាកសពមិនអោយរលួយ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែក ដឹមីរ័រ ។

ជាការពិត បន្ទាប់ពីកូនប្រុសខ្លួនឈ្មោះ Joni Bakaradze បានស្លាប់កាលពីវ័យ ២២ ឆ្នាំ ក្រុមគ្រួសាររបស់លោកស្រី បានបដិសេធទៅនឹងការកប់សាកសពកូនប្រុសខ្លួន ដោយយកសាកសពនេះ យកមករក្សាទុក បំណងដើម្បីអោយកូនចៅជំនាន់ក្រោយបានឃើញ និងគោរពស្រឡាញ់

width=459

ជាមួយនឹងការប្រើប្រាស់វិធីសាស្រ្ត  បែបបុរាណ ក្នុងការរក្សាទុកសព​​ កុំអោយមានភាពរលួយបានដល់ទៅ ១៨ ឆ្នាំលុះក្រោយមកលោកស្រីក៏បានចាប់ផ្តើមប្រើវិធីសាស្រ្តផ្ទាល់ខ្លួនវិញ នោះគឺ ការជូតសម្អាត ក៏ដូចជារុំសាកសពជាមួយនឹងខោអាវ  ឬក៏សន្សែងសើមដោយជាតិអាកុសបន្ទាប់លោកស្រី បានសុបន្តិឃើញមានមនុស្សមកប្រាប់យ៉ាងដូច្នេះ។

ជាមួយនឹងការថៃទាំ រយៈពេល ១៨ ឆ្នាំមកនេះលោកស្រីតែងតែដូរខោអាវអោយសាកសពកូនប្រុសរបស់ខ្លួនជារៀងរាល់ឆ្នាំ នៅថ្ងៃមកដល់នៃខួបកំណើតរបស់គេ ។  ដោយឡែក លោកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ដោយសារតែវ័យកាន់តែចាស់ជរា សាកសពនេះ មិនត្រូវបានមើលថៃ  អោយដិតដល់ដូចកាលពីមុននោះទេ  ហើយបើនិយាយពីមូលហេតុ ដែលនាំអោយគាត់ធ្វើរឿងចម្លែកមួយនេះ   ក៏ព្រោះតែ  ចង់អោយកូនចៅជំនាន់ក្រោយបានឃើញ បានស្គាល់ និងបានសម្តែងនូវការគោរព។ ខាងក្រោមនេះ គឺជាវីដេអូជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- បះសក់ តោកំណាច ដែលជាសត្វចិញ្ចឹម រួចចេញពីភូមិគ្រឹះ អុកឡុក ពេញក្រុង- កំពូលទារិកា អច្ឆរិយ ធ្លាក់ពីកំពស់ជាង ៣០ ម៉ែត្រ មិនខ្វីស្លាប់ តែរបួស គួរអោយ សង្វេគចិត្ត- ប្រទះឃើញវីដេអូ បុរសម្នាក់ បញ្ជាឧទ្ធាភគចក្រ ញាក់សាច់ មុនពេលស្លាប់

ដោយ ៖ ពិសីប្រភព ៖​ ដឹមីរ័រ