ថ្មីៗនេះ គេហទំព័រ The Loop បានបង្ហាញពីរូបភាពមួយសន្លឺករបស់ប្រិយមិត្តអ្នកអានដែលបានផ្ញើមក ដែលក្នុងនោះបានថតនូវកាតសំគាល់ខ្លួនរបស់បុគ្គលិកម្នាក់មានឈ្មោះថា Sam Sung ដែលកំពុងតែធ្វើការនៅ Apple Store ។
បើសិនជាយើងលុបចោលសញ្ញាដកឃ្លានៅចន្លោះឈ្មោះនៃបុគ្គលិកម្នាក់នេះ នោះយើងនឹងទទួលបានឈ្មោះថា Samsung ដែលជាសត្រូវមិនអាចនៅក្រោមមេឃតែមួយបានរបស់ Apple បើទោះជាមុននេះក្រុមហ៊ុនទាំងពីរគឺជាដៃគូសហការគ្នាដ៏ជិតស្និទ្ធ។ អ្វីទាំងអស់គឺបណ្តាមកពីភាពជោគជ័យរបស់បណ្តាស្មាតហ្វូនស៊េរី Galaxy S រួមជាមួយបណ្តាស៊េរី Tablet Galaxy Tab របស់ Samsung ក្នុងរយះពេលកន្លងទៅថ្មីៗនេះ។

ព័ត៌មានជំហានដំបូងបានឲ្យដឹងថា Sam Sung កំពុងធ្ចើការនៅ Apple Store ឯ Pacific Centre នៃ Vancouver, British Columbia។ លេខទូរស័ព្ទ និងអាសយដ្ឋានគឺពិតប្រាកដ (ជាក់ស្តែង រឿងនេះអ្នកណាៗក៏អាច Search នៅក្នុងអ៊ីនធឺណេត ហើយក្លែងបន្លំធ្វើកាតសំគាល់ខ្លួនក្លែងក្លាយដូចខាងលើនេះបានដែរ)។
The Loop បានឲ្យដឹងថា ពួកគេក៏បានរកឃើញគណនី LinkedIn មួយរបស់មនុស្សម្នាក់មានឈ្មោះថា Sam Sung ដែលមានអាសយដ្ឋាននៅ Vancouver ផងដែរ សំរាប់ការសន្និដ្ឋានចុងក្រោយត្រូវរង់ចាំបន្ត។ សព្វថ្ងៃ ទំនាក់ទំនងរវាង Samsung និង Apple កំពុងបន្តភាពអាក្រក់ឡើងថែមទៀតនៅពេលដែលការប្តឹងផ្តល់គ្នាជាច្រើននៅមិនទាន់ដោះស្រាយចេញ៕
ដោយ៖ សិលាប្រភព៖ zng