ប្រទេសចិន និងរុស្ស៊ីធ្វើសមយុទ្ធខណៈដែលប្រទេសជាច្រើនកំពុងធ្វើសកម្មភាពដូចគ្នានេះនៅជុំវិញពិភពលោក បន្ទាប់ពីភាពតានតឹងនៅស៊ីរី និងអ៊ីរ៉ង់បានកើតឡើង។

ខណៈដែលសកម្មភាពសមយុទ្ធនានារបស់បណ្ដាប្រទេសដែលបានធ្វើឡើងជាហូរហែរប្រទេសចិន និងរុស្ស៊ីក៏ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៅសមុទ្រលឿង។ ទន្ទឹមនឹងសកម្មភាពសំខាន់ៗរបស់សមយុទ្ធយោធារុស្ស៊ី និងចិន គេក៏បានឃើញកងកម្លាំងពិសេសជើងទឹករបស់ប្រទេសទាំងពីរ ធ្វើការផ្លាស់ប្ដូរបទពិសោធទៅវិញទៅមក។

ដើម្បីរឹតបន្ដិងចំណងទាក់ទងរវាងកងទ័ពជើងទឹក ក៏ដូចជានៃប្រទេសទាំងពីរដែលជាសម្ព័ន្ធមិត្តយូរឆ្នាំ ក្រៅពីសកម្មភាពហ្វឹកហាត់ផ្លូវការ Joint Naval Drills របស់កងកម្លាំងស្នូល កងកម្លាំងផ្សេងៗរបស់ចិន និងរុស្ស៊ីក៏បានបង្កើតសកម្មភាពចម្រុះនានា ដូចជា កិច្ចផ្លាស់ប្ដូរបទពិសោធ ការសំដែងក្បាច់គុន ប្រកួតកីឡា និងសិល្បៈ។ល។

នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ សកម្មភាពសមយុទ្ធរបស់ប្រទេសនានាត្រូវបានធ្វើឡើងជាហូរហែរ ប្រការនេះបានបង្ហាញថា ពិភពលោកកំពុងតែស្ថិតក្នុងការប្រែប្រួលដ៏ធំមួយ ដែលអាចឈាមទៅរកការកើតមានសង្គ្រាមលោកលើកទី ៣ ។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំនៃប្រទេសមហាអំណាចក្នុងពិភពលោក កំពុងព្យាយាមកាត់បន្ថយស្ថានភាពតានតឹងនានាដែលអាចនាំទៅរកជំលោះប្រដាប់អាវុធរវាងប្រទេសមួយ និងប្រទេសមួយ ជាពិសេសគឺរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ឬ កូរ៉េខាងជើង និងកូរ៉េខាងត្បូង៕

/

/

/

/

/

/

/

/

/

/

 

ដោយ ៖ សូរីយ៉ា ប្រភព​ ៖ GD