
មនុស្សជាច្រើនគេពុំដឹងថា តើសម្ពន័ភាពដែលល្អគឺជាអ្វីនោះទេ គេតែងមានចំងល់ថា ហេតុអ្វីបានជាគេមានសម្ពន័ភាពស្នេហាប៉ុន្តែគេពុំបានធ្វើអោយ សម្ពន័ភាពដ៏ស្រស់បំព្រងនេះអាចស្ថិតស្ថេរបានយូរអង្វែងទេ។ មានរូបមន្តមួយចំនួនដែលអាចធ្វើអោយទំនាក់ទំនងរបស់អ្នកស្ថិតនៅក្នុង បេះដូងរបស់មនុស្សគ្រប់រូប ពិសេសមនុស្សដែលអ្នកស្រលាញ់។១. ជ្រើសរើសដៃគូរដៃគូរដែលយល់ចិត្ត អាចរស់នៅជាមួយគ្នាបាន។ យើងអាចនឹងមានអារម្មណ៍ចាប់ចិត្តទៅលើនណាម្នាក់ដែលអាចធ្វើអោយយើងមានអារម្មណ៍ថាកក់ក្តៅ ចិត្តល្អ និងមានទំនាក់ទំនងល្អ ស្រលាញ់ឥរិយាបទរបស់គេ មនុស្សនេះហើយគឺជាមនុស្សដែលយល់ចិត្តអ្នកពិតប្រាកដណាស់។ ២. ត្រូវជឿជាក់របស់ដៃគូរអ្នក មនុស្សគ្រប់រូបមានកំរិតនៃភាពជឿជាក់ផ្សេងៗគ្នា អ្វីដែលសំខាន់ អ្នកត្រូវតែមានជំនឿចិត្តនោះគឺមិនត្រូវធ្លាក់ក្នុងអន្លង់ស្នេហ៍ចំពោះមនុស្សដែលពុំមាន ភាពស្មោះត្រង់នោះទេ។៣. សូមកុំយល់ច្រលំថា ស្នេហាគឺជាការរួមភេទ។ សម្ពន័ភាពដំបូងនៃសេចក្តីស្រលាញ់ធ្វើអោយមនុស្សមួយចំនួនគិតថា ដើម្បីអោយស្នេហាកាន់តែប្រសើឡើង គេចាំបាច់ត្រូវតែធ្វើការរួមភេទជាមួយដៃគូរ។ នេះពុំមែនជាការយល់ឃើញដែលត្រឹមត្រូវនោះទេ។ ៤. ស្គាល់ពីតំរូវការរបស់ខ្លួន ហើយប្រាប់គេអំពីតំរូបការរបស់អ្នក។ សេចក្តីស្នេហាមិនមែនជាល្បែងទាយទុកមុននោះទេ។ មនុស្សប្រុសស្រីជាច្រើន មានអាម្មណ៍ភ័យខ្លាចមិនបង្ហាញអំពីតំរូវការរបស់គេប្រាប់មនុស្សដែលគេ ស្រលាញ់នោះទេ។ ហើយជាលទ្ធផលដៃគូររបស់អ្នកនឹងមិនអាចយល់បានទេថា តើអ្នកត្រូវការអ្វី ហើយនេះជាដើមហេតុដែលនាំអោយមានការបែកបាក់។ សូមចងចាំថា ប្រសិនបើអ្នកមិនប្រាប់គេអំពីតំរូវការរបស់អ្នកទេ គេនឹងមិនដឹងនោះទេ។ ៥. សូមធ្វើខ្លួនអោយក្លាយជាមនុស្សដែលមានទស្សនៈល្អ ដូចនេះមនុស្សគ្រប់រូបនឹងអោយតំលៃអ្នក ហើយការអោយតំលៃនេះអាចធ្វើអោយអ្នកស្គាល់ពីតំលៃខ្លួនឯងកាន់តែច្បាស់ ជាងមុន។
ដោយៈ វណ្ណៈប្រភពៈ healthandlove