Jennifer Lopez និងតារាក្នុងដួងចិត្ត Steven Tyler បានអោយដឹងហើយថាពួកគេនឹងលាចេញពីកម្មវិធី American Idol ក្នុងមុខដំណែងជាអ្នកដាក់ពិន្ទុ។
តារាចម្រៀងល្បី Jennifer Lopez និង Steven Tyler បានចំណាយពេលធ្វើជា Judge ក្នុងកម្មវិធីAmerican Idol អស់រយៈពេល ២ រដូវកាលហើយ។ កាលពីពេលថ្មីៗមកនេះ Jennifer Lopez បានប្រកាសថានាងនឹងលាឈប់ពីមុខដំណែងនេះហើយព្រោះការពិតទៅ នាងបានចុះកុងត្រាជាមួយនឹងកម្មវិធីត្រឹម ១ ឆ្នាំប៉ុណ្ណោះប៉ុន្តែនាងបានបន្តវាបានដល់ទៅ ២ ឆ្នាំព្រោះតែសំណូមពររបស់ប្រិយមិត្ត ហើយនេះក៏ជាមូលហេតុរបស់ Steven Tyler ដូចគ្នា។J.Lo បានប្រាប់ថានាង បានទុកកិច្ចការផ្សេងៗជាច្រើននៅមួយកន្លែងព្រោះតែការរវល់ជាមួយនិងកម្មវិធី American Idol ហើយការរវល់នេះហើយគឺជាមូលហេតុធំដែលធ្វើអោយនាងមិនមានពេលវេលាជាមួយប្ដី និងកូនហើយនាំអោយ ជីវិតអាពាហ៍ពិពាហ៍របស់នាង និង Marc Antony ដែលពួកគេបានលែងលះគ្នាដាច់ស្រេចតាមផ្លូវច្បាប់ តែមិនដាច់ចិត្ត។ សម្រាប់ Steven Tyler គាត់គ្រាន់តែប្រាប់ថាគាត់ចង់ទុកពេលវេលាទៅចួលរួមជាមួយនឹងក្រុមតន្រ្តីរបស់ខ្លួនវិញ Steven ប្រាប់ផងដែរថាគាត់ពិតជាសប្បាយរីករាយណាស់ដែលប្រិយមិត្តគាំទ្រគាត់ជាខ្លាំងក្នុងកម្មវិធី American Idolប៉ុន្តែគាត់ក៏មានការងារច្រើនជាងនេះដែរ។
បើនិយាយទៅកម្មវិធី American Idol មកដល់ពេលនេះបើគិតទាំង រដូវកាលឆ្នាំក្រោយគឺ ១២ ឆ្នាំហើយដែលកម្មវិធីនេះបានដំណើរការហើយក្នុងនោះអ្នកដែលធ្វើជា Judge មិនដែលបាត់មុខសោះនោះគឺ Randy Jackson គេមិនទាន់ដឹងទេថាតើ Randy Jackson នឹងរក្សាឈ្មោះជា Judge ដែលលោកបានធ្វើមក ១២ ឆ្នាំមកនេះបន្តទៀតនោះទេ។ Adam Lambert, Kris Allen, Beyonce និងTaylor Swift អាចនឹងត្រូវបានគេទាក់ទងមកធ្វើជា Judge ជំនួស J.Lo និង Steven Tyler៕
ដោយ៖ ម៉ូកាប្រភពពី៖ Idolator