ការទទួលទានអាហារ  ពិតជាមានសារប្រយោជន៍  សំរាប់ទ្រទ្រង់រាងកាយ និង សុខភាពផ្សេងៗ  ជាច្រើនទៀត  របស់លោកអ្នក។ ខាងក្រោមនេះ  ជាប្រភេទអាហារ  ដែលអាចជួយដល់សុខភាពផ្លូវភេទរបស់លោកអ្នក៖

១/ អយស្ទើ

width=456

ការទទួលអយស្ទើ ក្នុងមួយថ្ងៃ ១២គ្រាប់ អាចជួយឱ្យលោកអ្នក មានអារម្មណ៍ចង់រួមភេទបានច្រើន  ដោយសារតែ  អយស្ទើ  មានសារធាតុម្យ៉ាង ហៅថា  ដូផ៉ាម៉ាញ (dopamine)ខ្ពស់ និង សារធាតុស័ង្កសី ដែលអាចបង្កើតឱ្យ បុរស និង ស្រ្តី មានទឹកកាមច្រើន។

២/ ឪឡឹក

width=456

ឪឡឺក  ជាប្រភេទផ្លែឈើមួយ  ដែលលោកអ្នក   គិតមិនដល់ថាវា  ជាឱសថដ៏ស័ក្តិសិទ្ធិដែលអាចជួយឱ្យបុរសៗ មានសមត្ថភាពផ្លូវភេទ កាន់តែខ្លាំងឡើង និង ប្រសើរជាងមុនព្រោះថា ឪឡឹក  មានផ្ទុកនូវសារធាតុ  វ៉េក្រា (Viagra) និង សារធាតុជាច្រើនទៀត អាចធ្វើឱ្យបុរសៗ មានទឹកកាមច្រើន និង បង្កើនអារម្មណ៍រួមភេទខ្លាំងខ្លា។

៣/ ម្ទេស

width=456

ការទទួលទាន ផ្លែម្ទេស បានច្រើន ក៏អាចជួយឱ្យលោកអ្នក មានអារម្មណ៍រួមភេទកាន់តែខ្លាំង និង ជួយបង្កើតទឹកកាមរបស់លោកអ្នកដោយស្វ័យប្រវត្តិ។

៤/ គ្រាប់ល្ពៅ

width=456

គ្រាប់ល្ពៅ ក៏មានផ្ទុកនូវសារធាតុស័ង្កសីដូចគ្នាទៅនឹង អយស្ទើដែរ ដែលធ្វើឱ្យទឹកកាមបុរស មានច្រើន និង មានសុខភាពល្អ   ក្នុងការរួមភេទ។ ជាពិសេស គ្រាប់ល្ពៅ ក៏មានផ្ទុកនូវសារធាតុជាច្រើនទៀត ដូចជា៖ វីតាមីន បេ អ៊ី ស៊ី ដេ កា កាស៉្យូម និងប៉ូតាស៉្យូមដែលមានសមត្ថភាពខ្ពស់ ជួយលោកអ្នក ក្នុងពេលកំពុងរួមភេទ។

ដោយ៖ វណ្ណៈប្រភព៖ organicauthority