ប្រេស៊ីល៖ នៅពេលដែលគេបង្ហោះរូបភាពនៃវីដេអូ ប៉ូលីសបានប្រឹងបើកឡានបុកយន្ដហោះ​ទម្លាក់ គឺបានធ្វើអោយមនុស្សជាច្រើន​ មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង និងកោតសរសើរពីប៉ូលីសនោះ ផងដែរ។

width=460

ប៉ូលីសនៅខេត្ដ Santa Vitoria ប៉ែកខាងត្បូងប្រទេសប្រេស៊ីល​ បានអោយដឹងថា គាត់បានប្រឹងបើករថយន្ដទៅបុកយន្ដហោះ ដែលវារៀបនឹងឡើងពីដីនោះ គឺដោយសារយន្ដហោះនោះ បានដឹកសារជាតិ កាកូអ៊ីនដល់ទៅ ២២៧.៥ គីឡូក្រាម ប្រុងរត់គេច។

width=460

ទោះបីជាយន្ដហោះ មិនបានធ្លាក់ភ្លាមៗនៅកន្លែងកើតហេតុក៏ដោយ ក៏ក្រុមប៉ូលីស បានសហការគ្នា  តាមស្ទាក់យន្ដហោះនោះបានដែរ ហើយព្រមទាំងចាប់បានជនសង្ស័យ ចំនួន ៥នាក់ទៀតផង។គួរបញ្ចាក់ផងដែរ កាលពីឆ្នាំ ២០១១ កន្លងទៅនេះ ក្រុមប៉ូលីសក៏ធ្លាប់ចាប់បានសារធាតុញៀនតាមយន្ដហោះ នៅឯទីក្រុង Robeirao Preto ដែលមានតម្លៃ ២០០,០០០ ដុល្លារផងដែរ។នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ នារីប្រភព៖ newdays