នៅក្នុងការប្រកួតបាល់ទាត់ របួសតែងតែមានកើតឡើងជានិច្ច គ្រាន់តែថាស្រាល ឬធ្ងន់តែប៉ុណ្ណោះ ។ ហើយថ្មីៗនេះ នៅក្នុងការប្រកួតបាល់ទាត់មួយរបស់ប្រទេស អ៊ីរ៉ង់ មានកីឡាករម្នាក់ បានជួបហេតុការណ៍ប៉ះទង្គិចក្នុងទីលាន ដល់ថ្នាក់របួសយ៉ាងធ្ងន់ធ្ងរ ។

Gruesomeកីឡាករម្នាក់របស់ក្រុម Al Ahli ឈ្មោះ Ferydoon Zandi បានប៉ះទង្គិចជាមួយគូរបដិបក្សរបស់ខ្លួន ដែលធ្វើអោយកជើងរបួស វីសតែនិងបាក់ កជើងជា ២ កំណាត់ទៅហើយ ។ ហេតុការនេះបានកើតឡើង ក្នុងនាទីទី ៨០ នៃការប្រកួត ។ ភ្លាមៗនោះដែរ លោកអជ្ញារកណ្តាល បានផ្អាកការលេង មួយរយៈសិនដើម្បីពនិត្យមើល Ferydoon Zandi ។ យើងឃើញថា កជើងរបស់គាត់ កោងចង់បាក់ទៅហើយ ។

Gruesomeកីឡាករវ័យ ៣៤ ឆ្នាំម្នាក់នេះ ទើបតែផ្ទេរចូលមកក្លឹប Al Ahli នេះមិនទាន់បានប៉ុន្មានឡើយ តែដោយសារតែរបួសមួយនេះ Ferydoon Zandi កំពុងតែប្រឈមមុខ នឹងការបាត់បង់អាជីព ទៅថ្ងៃអនាគត ៕

 

ដោយ ៖ កុសលប្រភព ៖​ k14