Troublemaker ត្រូវបានគេស្គាល់ថា ជាកូនក្រុមតូចមួយរបស់ ផលិតកម្ម CUBE Entertainmentដែលមានសមាជិក HyunA (4Minute) និង Hyunseung (B2ST) ទទួលបានការគាំទ្រជាខ្លាំងជាមួយនិងក្បាច់សិចស៊ីប្លែកក្នុងបទ Troublemaker ។ ថ្មីៗនេះ ពួកគេទាំង ២ នាក់នេះបានផុសឡើងនូវរូបថតមួយសន្លឹកថតជាមួយគ្នា ដែលនាំអោយមានពាក្យចចាមអារ៉ាមថា ពួកគេនឹងត្រឡប់មកវិញជាមួយនិង បទថ្មីក្នុងពេលឆាប់ៗនេះ ។

width=470ឥលូវនេះ អ្នកគ្រប់គ្រងតំណាងរបស់ពួកគេ បានប្រកាសជាផ្លូវការហើយថា Troublemaker នឹងចេញបង្ហាញខ្លួនសារជាថ្មី ជាមួយនិងបទថ្មី នៅថ្ងៃទី 24 តុលា ខាងមុខនេះហើយ នៅលើឆាកតន្រ្តី M! Countdown ។ ខាង Troublemaker បានសន្យាថា ពួកគេនឹងខិតខំហ្វឹកហាត់ និងស្វែងរកអ្វីដែលប្លែក មកជូនទស្សនិកជនទស្សនា ដូចកាលពីបទដំបូងរបស់ ពួកគេអញ្ចឹងដែរ ។

width=470ដូចដែលបានជំរាបជូនខាងលើអញ្ចឹង ពាក្យចចាមអារ៉ាមបានក្លាយជាការពិត ដូចនេះទស្សនិករង់ចាំតាមដានទស្សនាបទថ្មី របស់ Troublemaker ទាំងអស់គ្នា តែទស្សនិកជនក៏អាចទស្សនាបទចាស់ទី ១ របស់ពួកគេនៅខាងក្រោមនេះផងដែរ ៕