Choi Seung hyun គឺជាតារាចំរៀង RAP សំដែងនិង ម៉ូដែលដ៏ល្បីរបស់ក្រុម Big Bang ដែលយើងបានស្គាល់ឈ្មោះហៅក្រៅថា TOP នោះ ថ្មីៗនេះបានក្លាយជាអ្នកលេងល្បែមួយយ៉ាងស្ទាត់ជំនាញ ។

/បន្ទាប់ពីចូលសំដែង នៅក្នុងរឿង The Alumni ដែលជាភាពយន្តខ្នាតធំ របស់កូរ៉េរួចមក ឥលូវនេះ TOP ត្រូវបានហៅអោយទៅថតសំដែង នៅក្នុងរឿងថ្មីមួយទៀតហើយ ដែលមានចំណងជើងថា Tazza: The High Rollers 2 ។ TOP ត្រូវបានអ្នកដឹកនាំរឿង ជ្រើសរើសអោយសំដែងជាតួសំខាន់មួយ ដែលមានឈ្មោះថា Hahm Dae Gil ។ តួ Hahm Dae Gil នេះគឺជាតួបុរសម្នាក់ដែល ជាអ្នកលេងល្បែងបានយ៉ាងស្ទាត់ជំនាញ ។

/តាមពិតទៅ អ្នកដែលត្រូវបានជ្រើសរើស អោយមកសំដែងជាតួនេះ ដំបូងគឺជា Song Joong Kiនិង Kim Soo Hyun តែដោយសារតែបញ្ហាផ្ទាល់ខ្លួន ដែលយើងមិនអាចដឹងបាន ពួកគេក៏បដិសេធមិនព្រមសំដែង ។ អ្នកដឹកនាំរឿងបានជ្រើសរើស TOP មកសំដែងវិញព្រោះ ដោយសារតែគាត់មានទឹកមុខ លាក់គំនួច បានល្អណាស់សាកសមជាតួ អ្នកប៉ិនប្រសប់ខាងល្បែងនេះ ។ Tazza : The High Rollers 2 នឹងចាប់ផ្តើមថត ឆាប់ៗខាងមុខនេះហើយ ៕

ដោយ ៖ លីលីប្រភព ៖ k14