ស្រីស្អាតប្រទេសអង់គ្លេស Kelly Brook មកចូលរួមពិធីជប់លៀងភាពយន្ដ Cannes មិនត្រឹមតែដើម្បីផ្សព្វផ្សាយខ្សែភាពយន្ដ Keith Lemon: The Film នោះទេ នាងក៏បានឆ្លៀតឱកាសបង្អួតពីសម្រស់ និងភាពសិចស៊ីរបស់ខ្លួនផងដែរ។

បន្ទាប់ពីមានរឿងអាស្រូវដែលថា នាងត្រូវបានមហាសេដ្ឋីបារាំង ទិញខ្លួន ក្នុងតម្លៃ ១លានដុល្លារKelly Brook ក៏បានបញ្ចេញកម្រងរូបថតក្នុងសម្លៀកបំពាក់ bikini មួយដ៏គួរអោយចាប់អារម្មណ៍។ ទីតាំងដែលនាងបានជ្រើសរើសដើម្បីថតរូបសិចស៊ី នោះគឺនៅបន្ទប់ហៅទូរស័ព្ទ។ ស្រីស្អាតរូបនេះបានប្រើប្រាស់សម្លៀកបំពាក់យ៉ាងសិចស៊ី អាចបង្អួចរាងកាយស្ទើរតែទាំងស្រុងរបស់ខ្លួន។

សម្រស់ប្រកបដោយភាពទាក់ទាញរបស់ Kelly Brook បានធ្វើអោយបុរសៗទាំងឡាយគយគន់មិនដាក់ភ្នែក ក្នុងនោះក៏មានសេដ្ឋីបារាំង លោក Nimrod-Frederic Kamer ផងដែរ។

Nimrod-Frederic Kamer ធ្លាប់បានទៅកាន់សណ្ឋាគារ កន្លែងដែល Kelly កំពុងថតរូបជាមួយនឹងអ្នកដឹកនាំ Lemon ដើម្បីទទួចសុំ គេងជាមួយនាង។

គ្រាន់តែមួយយប់ប៉ុណ្ណោះ ! សូមមេត្តាផង! ខ្ញុំមានប្រាក់ណា៎!។ ការអង្វរសុំបែបនេះរបស់ Nimrod-Frederic Kamer បានធ្វើអោយ Kelly មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

Kelly មិនមែនជាតារាលំដាប់លេខមួយរបស់ហូលីវូដនោះទេ ប៉ុន្ដែជាក់ស្ដែង តារាដ៏សិចស៊ី វ័យ ៣២ ឆ្នាំរូបនេះ កំពុងបង្ហាញនូវភាពទាក់ទាញពិសេសរបស់ខ្លួនចំពោះក្រុមសារព័ត៌មាន ក៏ដូចជាសាធារណជនទូទៅ៕

width=500

width=500

width=500

width=500

width=500

width=500

width=500

 

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing