បើតាមប្រភពសារព័ត៌មានសិង្ហបុរីដែលបានចេញផ្សាយកាលពីម្សិលមិញ បានអោយដឹងថា​មាននារីវ័យក្មេងស្រស់ស្អាតម្នាក់ បានសន្លប់បាត់បង់ស្មារតី (ដំណើរភ្លឹក) ដល់ទៅ 36 ម៉ោងបន្ទាប់ពីនាងបានជួបនឹងឧបទ្ទេវហេតុនាពេលកន្លងទៅ។

បន្ទាប់ពីនាងបានភ្លឹកដល់ទៅ ​ 36​  ម៉ោង ជាចុងក្រោយបើតាមរបាយការណ៍បានបញ្ជាក់អោយដឹងថា នាងបានដឹងខ្លួនសាជាថ្មីវិញហើយ  ពោលគឺនាងអាចកំរើកដៃជើងបាន   ក៏ដូចជាបានបើកភ្នែកផងដែរ។

width=496         នាង Leong Siew Ming នឹងមិត្តប្រុសរបស់នាង គឺលោក Wayne Teo Wei Yong

គួរបញ្ជាក់ផងដែរថា  បើយោងតាមសម្តីរបស់មិត្តប្រុសរបស់នាងដែលមានឈ្មោះថា Wayne Teo Wei Yong ដែលមានអាជីពជាវិស្វករនោះបានអោយដឹងថា គាត់ពិតជាមានភាពរីករាយឥតឧបមាបន្ទាប់ពីមិត្តស្រីរបស់គាត់បានដឹងខ្លួន  លើសពីនេះទៅទៀត  គាត់បាននិយាយបន្ថែមថា  មិត្តស្រីរបស់គាត់ដែលមានឈ្មោះថា  Leong Siew Ming នឹងមានវ័យ 27 ឆ្នាំ  អាចឈានទៅដល់ការភ្លឹកនេះបាន   ក៏ដោយសារតែនាងបានប៉ះទង្គិចនឹងខួរក្បាល ក្រោយពីបានជួបប្រទះនឹងឧបទ្ទេវហេតុកាលពីថ្ងៃទី 03 ខែកក្កដា នៅក្នុងតំបន់ Nibong Tebal ដែលស្ដិតនៅក្នុងប្រទេសម៉ាឡេស៊ី ។

ទន្ទឹមនិងពេលនេះដែរ   បើយោងតាមសម្តី បុរសដែលជាមិត្តប្រុសរបស់នាង  បានបញ្ជាក់បន្ថែមថាបន្ទាប់ពីនាងបានជួបនឹងឧបទ្ទេហេតុនោះ នាងបានភ្លឹកដល់ទៅ 36 ម៉ោងឯណោះ តែជាចុងក្រោយនាងក៏បានដឹងខ្លួន តែនាងមិនអាចនិយាយស្តីបាននោះទេ ពោលគឹនាងបានត្រឹមតែប្រើភាសាកាយវិការតែប៉ុណ្ណោះតែខ្ញុំសង្ឃឹមថា នាងនឹងបានជះសះស្បើយក្នុងពេលឆាប់ៗ ខាងមុននេះ ហើយពួកយើងនឹងរៀបការជាមួយគ្នានាចុងឆ្នាំនេះផងដែរ៕

ដោយ ៖ រិទ្ធីប្រភព ៖ asiaone