គួរយល់ដឹង ៖ បើតាមប្រភពសារព័ត៌មាន Edvantage ដែលបានចេញផ្សាយនាពេលកន្លងទៅបានអោយដឹងថា ប្រដាប់ប្រដាក្មេងៗលេង មានពេលខ្លះមានភាពអវិជ្ជមាន ហើយមានពេលខ្លះទៀត ក៏មានភាពវិជ្ជមានផងដែរ ពោលគឺ ប្រដាប់ប្រដាទាំងឡាយណា​  ដែលមានបង្កប់ការអប់រំ  រួមមាន ប្រដាប់ប្រដា ទាក់ទងនឹងការគិត ការវិភាគ ក៏ដូច ទាក់ទិននឹងវិទ្យាសាស្រ្តផងដែរ។

ប្រដាប់ប្រដាក្មេងៗលេង  វាមិនគ្រាន់តែជាការកំសាន្តអារម្មណ៍តែមួយមុខប៉ុណ្ណោះទេ តែវាក៏អាចធ្វើអោយក្មេងៗ មានការលូតលាស់ខាងបញ្ញាស្មារតី  គឺមានការគិត  ការវិភាគពិចារណាជាដើម ។  គួរបញ្ជាក់ផងដែរថា    ប្រសិនណា  បើក្មេងណាមួយមានគោលបំណងចង់ធ្វើអ្វី  នាពេលអនាគតនោះលោកអ្នកត្រូវបា្រកដអោយបានថា  ប្រដាប់ប្រដា  ដែលគេកំពុងតែលេងសព្វថ្ងៃ វាមានទំនាក់ទំនងគ្នាផងដែរ។

width=489

លើសពីនេះទៅទៀត  បើយោងតាមប្រភពសារព័ត៌មានដដែលនេះ ក៏បានបញ្ជាក់បន្ថែមផងដែរថា រាល់ប្រដាប់ប្រដាក្មេងៗលេងទាំងអស់  វាមិនសុទ្ធតែល្អដូចគ្នានោះទេ  ដូច្នេះលោកអ្នកត្រូវបា្រកដអោយបានថា មិនទិញនូវរាល់ប្រដាប់ប្រដាក្មេងលេងទាំងឡាយណា  ដែលប៉ះពាល់ដល់បញ្ញាស្មារតី ឬក៏ធ្វើអោយគេភ័យខ្លាចនោះទេ។

ទន្ទឹមនឹងពេលនេះ  សារព័ត៌មានដដែលនេះ  ក៏បានចេញនូវបណ្តារូបភាពមួយចំនួនដែលទាក់ទិនទៅនឹងប្រដាប់ប្រដាក្មេងៗលេង  ដូច្នេះ   លោកអ្នកត្រូវជៀសវាងជាដាច់ខាតក្នុងការទិញយកមកអោយកូនៗលេង ។ យ៉ាងណាមិញ  សូមទស្សនានូវបណ្តារូបភាពមួយចំនួន   ដែលលោកអ្នកត្រូវជៀសវាងជាដាច់ខាត ៕

width=490

width=491

width=490

ដោយ ៖ ពិសីប្រភព ៖ Evantage