អេស្ស៊ីប៖ តាមការអោយដឹងពីក្រុមបុរាណវិទ្យា នៃប្រទេសអេស្ស៊ី ដែលបានសិក្សាស្វែងរករូបបដិមាករ ដែលបានបាត់ទៅជាច្រើនពាន់ឆ្នាំ បានអោយដឹង ថ្មីនេះគេបានរកឃើញវិញហើយ។

លោក Frank Goddio បុរាណវិទូ ដែលបានចូលរួមចំណែកក្នុងការរុករក បានអោយដឹងថា រូបបដិមាករ ដែលរកឃើញពេលនេះ គឺមានចំនួនបី ពោលគឺរកឃើញនៅក្នុងតំបន់ Heracleionតាមដងទន្លេនីល នៅក្នុងមុខទឹកហូរចុះទៅកាន់ប្រទេសបារាំង។លោកFrank បានបន្ដថា រូបបដិមាទាំងនេះ ត្រូវបានបាត់អស់រយៈពេល ១២០០ឆ្នាំហើយ។


លោក Damian Robinson បណ្ឌិតសាកលវិទ្យាល័យ Oxford បានអោយដឹងថា វាជាការប្រពៃណាស់ ដែលប្រទេសមួយនេះ អាចរកឃើញរូបបដិមាករ ដែលមានតម្លៃរបស់គេមកវិញនិងដើម្បីជាការបង្ហាញ ដល់មនុស្សជំនាន់ក្រោយរបស់គេ បានដឹងអំពីវត្ថុបុរាណទាំងនេះ។
ដោយ៖ នារីប្រភព៖ newsday