ដើម្បីធ្វើភ្លេងចំរៀងបានមួយបទៗ គេត្រូវការប្រើប្រាស់ឧបករណ៍ភ្លេងជាច្រើន ដើម្បីប្រគុំចូលគ្នាអោយក្លាយជា ចំរៀងមួយបទ ។ យ៉ាងណាមិញ បទចំរៀងមួយបទខាងក្រោមនេះ ជាបទមួយយ៉ាងពិរោះ តែចំលែកត្រង់ថា មិនប្រើប្រាស់ឧបករណ៍ភ្លេងធម្មតា មកប្រើប្រាស់ដើម្បីធ្វើបង្កើតចំរៀងឡើយ ។
វីដេអូមួយ ត្រូវបានគណនី Youtube ឈ្មោះថា Andrew Huang បង្ហោះឡើងដោយដាក់ចំណងជើងថា A Song Made Out Of water ដែលមានន័យថា បទចំរៀងដែលធ្វើឡើងពីសំលេងទឹក ។ពិតណាស់ រាល់ភ្លេងទាំងអស់ នៅក្នុងបទមួយនេះ ធ្វើឡើងដោយទឹកដូចជា ការទង្គិចទឹកកកសំលេងទឹករលក ភ្លុំទឹក និង ការកូទឹកជាដើម កាត់តបញ្ចូលគ្នាក្លាយជាភ្លេងមួយយ៉ាងពិរោះអមជាមួយ ការច្រៀងរបស់លោក Andrew យ៉ាងក្រអួនទៀត ធ្វើអោយបទនេះ កាន់តែពិរោះ និងប្លែកអស្ចារ្យ ។ ដើម្បីកុំអោយទស្សនិកជនរង់ចាំយូរ អញ្ចើញទៅទស្សនាទាំងអស់គ្នា ៕
ដោយ ៖ លីលីប្រភព ៖ youtube