ប៉ូលិសកំពុងតែយកចិត្តទុកដាក់ស្រាវជ្រាវលើករណីដែលក្រុមតារាបាល់ទាត់របស់ក្លឹប RealMadrid ត្រូវបានចោរចូលលួចរបស់របរនៅ Allianz-Arena។

អ្នកគ្រប់គ្រងក្លឹបReal Madrid បានផ្ញើរលិខិតមួយច្បាប់ទៅUEFA ក្រោយពីនៅក្នុងបន្ទប់ផ្លាស់ខោអាវរបស់ក្រុមកីឡាករមកពីប្រទេសអាឡឺម៉ង់ ត្រូវបានចោរបន្លំចូលលួចអស់ស្បែកជើង៦គូរ និងអាវកីឡាមួយចំនួនទៀត។Real បានអោយដឹងថា កីឡាកររបស់Mourinho ក្រោយពេលត្រលប់ពីការហ្វឹកហាត់សមជើងនៅ Allianz Arena ពួកគេបានចាប់អារម្មណ៏ថាបន្ទប់មានភាពរញ៉េរញ៉ៃ។ខ្សែការពារសញ្ជាតិពរទុយហ្គាលជាអ្នកបាត់បង់ច្រើនជាងគេ​ គឺបាត់អស់នូវស្បែកជើងកីឡា៣គូរ​ដែលគាត់បានទិញពីប្រទេសអាឡឺម៉ង់។ចំណែកជនរងគ្រោះពីរនាក់ទៀតគឺ Benzema និង Ozil។ប៉ូលិសកំពុងតែសកម្មដើម្បីតាមចាប់ពួកចោរទាំងនោះ៕

/

ដោយ៖ និស្ស័យប្រភព៖ 24h