គួរយល់ដឹង   ជាការពិត តើប្រិយមិត្តអ្នកអានទាំងអស់  ជ្រាបច្បាស់ទេ ថាតើ នៅលើពិភព លោកយើងនេះ វិសាលភាពនៃបរិមាណទឹកមានប៉ុន្មានទៅ ?

បើយោងតាមគេហទំព័រសារព័ត៌មានបរទេស​  lifeslittlemysteries ក៏មានការបកស្រាយ ទាក់ទិន នឹងករណីខាងលើនេះផងដែរ ដែលនៅក្នុងនោះ បានបញ្ជាក់អោយដឹងថា នៅលើពិភពលោក យើងនេះ​ វិសាលភាពនៃផ្ទៃទឹក ត្រូវបានគ្រប់ដណ្តប់លើផែនដី ដល់ទៅ ៩៧ ភាគរយឯណោះ ដែលនៅក្នុងនោះ ៩៧ ភាគរយ ជាទឹកប្រៃ និងមិនអាចទទួលទានបាន។

width=470

លើសពីនេះទៅទៀត  របាយការណ៍ដដែលបានបន្ថែមថា  ៧០ ភាគរយនៃទឹកសាបត្រូវបាន គ្របដណ្តប់ដោយផ្ទាំងទឹកកក ខណៈពេលដែលទឹកសាបតិចជាងមួយភាគរយ វាងាយស្រួល ក្នុងការយកមកប្រើប្រាស់  ស្របពេលដែល ៦ ប្រទេស រួមមាន    ប្រេស៊ីល រុស្សី កាណាដា​ ឥណ្ឌូនេស៊ី ចិន កូឡុះប៊ី    ៥០ ភាគរយនៃទឹកស្អាត  ត្រូវបានបំរុងទុក  រីឯមួយភាគបីនៃចំនួន ប្រជាជន  ក៏កំពុងតែរស់នៅ ក្នុងបណ្តាប្រទេស ដែលគុណភាពទឹកនៅមានកំរិតនៅឡើយ៕

ដោយ ៖ ពិសិដ្ឋ ប្រភព ៖ lifeslittlemysteries