ពិធីឃោសនារកប្រាក់ឧបត្ថម្ភសម្រាប់អង្គការមនុស្សធម៌មួយត្រូវបានគេធ្វើឡើងនៅក្នុងប្រទេសជប៉ុន អ្នកដែលបានចូលរួមឧបត្ថម្ភនឹងត្រូវបានអនុញ្ញាតអោយស្ទាបសុដន់របស់នារីស្ម័គ្រចិត្តចំនួន ១០នាក់នៅទៅនេះ។

កាលពីថ្ងៃទី ២៥ និង ២៦ សីហាកន្លងទៅ នៅក្នុងតំបន់ Shinjuku ក្រុង Tokyo ប្រទេសជប៉ុន មានពិធីឃោសនារកប្រាក់ឧបត្ថម្ភសម្រាប់អង្គការមនុស្សធម៌មួយ ត្រូវបានគេធ្វើឡើង ហើយនេះជាផ្នែកមួយនឹងព្រឹតិការណ៍ “Erotica will save the World”។
quyen-gop-tien-duoc-so-nguc-gai-xinh
នៅក្នុងពិធីនេះ គេឃើញមាននារីស្រស់ស្អាតចំនួន ១០នាក់ បានស្ម័គ្រចិត្តអោយអ្នកដែលបានឧបត្ថម្ភ ស្ទាបដើមទ្រូងរបស់ពួកនាង។ អ្នកដែលបានជួយឧបត្ថម្ភទាំងអស់នឹងត្រូវបានអនុញ្ញាតអោយយកដៃទៅស្ទាប ឬអង្អែលសុដន់របស់នារីស្រស់ស្អាតទាំងនោះ។
quyen-gop-tien-duoc-so-nguc-gai-xinh
អ្នកដែលនឹងចូលរួមក្នុងពិធីខាងលើនេះនឹងត្រូវបានគេណែនាំអោយអនុវត្តជាជំហានៗ គឺដំបូងត្រូវតែទទួលការពិនិត្យអត្តសញ្ញាណប័ណ្ណ ដើម្បីអោយប្រាកដថា ពួកគេមានអាយុច្រើនជាង ១៨ឆ្នាំ។ក្រោយមក ពួកគេត្រូវឧបត្ថម្ភប្រាក់ រួចទៅលាងដៃ ចុងក្រោយគឺស្ទាបសុដន់របស់នារីអ្នកស្ម័គ្រចិត្ត។
អ្នករៀបចំកម្មវិធីនេះ បានអោយដឹងថា ប្រសិនមានអារម្មណ៍ថា មិនទាន់គ្រប់គ្រាន់ សប្បុរសជនអាចជួយឧបត្ថម្ភច្រើនដង នឹងបានស្ទាបច្រើនដងដូចគ្នា។
quyen-gop-tien-duoc-so-nguc-gai-xinh
គួរបញ្ជាក់ថា ប្រាក់ដែលបានមកពីការឧបត្ថម្ភនេះនឹងត្រូវបានប្រគល់អោយ STOP! AIDS ដែលជាអង្គការមនុស្សធម៌មួយ ធ្វើសកម្មភាពដើម្បីលើកកំពស់ការយល់ដឹងរបស់សាធារណជន ក្នុងការទប់ស្កាត់ និងព្យាបាលជម្ងឺ AIDS៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VE