មនុស្សម្នាបានជួបជុំគ្នានៅរោងភាពយន្ត Legend កាលពីវេលាព្រឹកមិញនេះ ហើយក៏ដូចជាមិ្សលមិញផងដែរ ដោយក្នុងនោះទាំងប្រុសស្រី ក្មេងចាស់បានទៅចូលរួមក្នុងកម្មវិធី Cambodia International Film Festival ឬជាភាសាខ្មែរថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា។/កម្មវិធីនេះត្រូវបានគេធើ្វឡើងរយៈពេល ៦ ថ្ងៃចាប់ពីថ្ងៃទី ៧ ដល់ ១២ ធ្នូ ដែលមានការចាក់បញ្ចាំងខ្សែភាពយន្តជាតិ និងអន្តរជាតិដែលជាស្នាដៃថ្មីៗប្រចាំឆ្នាំ ហើយបើកការចូលទស្សនាដោយសេរី និងឥតគិតថ្លៃ។/កម្មវិធីនេះមិនមែនមានធ្វើឡើងនៅតែរោងភាពយន្ត Legend តែមួយនោះទេ ក្នុងនោះមានរោងភាពយន្តដទៃៗដូចជា Platinum Cineplex, French Institute Le Cinema, Bophanna Center និងនៅមានការបញ្ចាំងនៅ CJCC ក៏ដូចជាមានការដាក់ផ្ទាំងសំពត់ស ចាក់បញ្ចាំងរឿងខ្លី នៅសួនកោះពេជ្រផងដែរ ដែលនៅកោះពេជ្រគឺត្រូវបានចាក់បញ្ចាំងចាប់ពីម៉ោង ៦ និង ៣០ នាទីល្ងាចតទៅ។/សម្រាប់អ្នកដែលចង់ចូលរួមទស្សនាអាចចូលទស្សនាបានដោយសេរី ហើយចំពោះកាលវិភាគនេះការចាក់បញ្ជាំងខ្សែភាពយន្ត សូមចុចត្រង់នេះ

ដោយ៖ ម៉ូកា