គ្រោះថ្នាក់ ៖ យោងតាមគេហទំព័រសារព័ត៌មានបរទេស (Asiaone) ដែលបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា មានទារកវ័យទើបតែបាន  ១៧ ​ ថ្ងៃម្នាក់ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត ដោយសារឈ្លក់ទឹកដោះគោ។

បើតាមរបាយការណ៍ បានបញ្ជាក់អោយដឹងថា រឿងឧបទ្ទេវហេតុមួយនេះ បានកើតឡើងនៅក្នុងអាគារស្នាក់នៅ តំបន់ Relau នាប្រទេសម៉ាឡេស៊ី។ គួរបញ្ជាក់ផងដែរថា ដើមឡើយនាម៉ោងប្រមាណជាង ៦ ព្រឹក ស្រ្តីជាម្តាយដែលមានឈ្មោះថា Ng Kian Weng បានរកអោយឃើញថា កូនប្រុសវ័យ ១៧ ថ្ងៃបានសន្លប់បាត់បង់ស្មារតី នឹងផ្ទៃមុខរបស់គេ ឡើងពណ័ខៀវផងដែរ។

width=499

ភ្លាមៗនោះ  ស្រ្តីជាម្តាយ  ក៏ប្រញ៉ាប់ប្រញ៉ាល់បញ្ជូនកូនរបស់ខ្លួន  ទៅកាន់មន្ទីរពេទ្យ   ដែលមានចំងាយ ៣ គីឡូម៉ែត្រពីផ្ទះរបស់ខ្លួន  តែជាអកុសល ខណៈពេលដែលទៅដល់មន្ទីរពេទ្យ   លោកវេជ្ជបណ្ឌិតបានអះអាងថា ទារកតូចរូបនោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

width=492        រូបភាពទារកសិប្បនិម្មិត ក្រុមវេជ្ជបណ្ឌិតធ្វើការជួយសង្គ្រោះ ទារកឈ្លក់ទឹកដោះគោ

ក្រោយពីបានកើតមានឡើង  នូវរឿងឧបទ្ទេវហេតុ  ដ៏ហួសចិត្តមួយនេះ ក៏មានការអន្តរាគមន៍ពីភ្នាក់ងារមានសមត្តកិច្ច   តាមរយៈការតាមដានស៊ើបអង្កេត ហើយ បើនិយាយពីការអះអាងជំហានដំបូង បានបញ្ជាក់អោយដឹងថា មូលហេតុចម្បងដែលបណ្តាលអោយទារកតូចនោះស្លាប់ ទំនងមកពីឈ្លក់ទឹកដោះគោ បន្ទាប់ពីមានការធ្វេសប្រហែសរបស់ស្រ្តីជាម្តាយ  តែយ៉ាងណាៗនោះ  ករណីមួយនេះ កំពុងតែស្ថិតនៅក្នុងតាមដានស៊ើបរកមូលហេតុពិតប្រាកដនៅឡើយ៕

ប្រការគួរចងចាំ ៖ ប្រហែសតែមួយវិនាទី ជីវីនឹងបាត់បង់

ដោយ ៖ ពិសីប្រភព ៖ Asiaone