កំពូលអ្នកបង្ហាញម៉ូដមានអាយុច្រើនបំផុតក្នុងពិភពលោក Carmen Dell'Orefice ៨១ឆ្នាំ អ្នកបង្ហាញម៉ូដ Carol Alt ៥១ឆ្នាំ និង Karen Bjornson អាយុ ៦០ឆ្នាំ ជាដើម បានបង្កអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដដែលកំពុងត្រូវបានធ្វើឡើងនៅក្រុងញូវយ៉ក។

width=490

Carmen Dell'Orefice កំពុងសំដែងបង្ហាញម៉ូដនៅលើឆាករបស់ Norisol Ferrari កាលពីថ្ងៃទី ១០កញ្ញា

ពិធីបង្ហាញម៉ូដញូវយ៉ករដូវផ្ការីក និងរដូវក្ដៅ ២០១៣ ត្រូវបានគេរៀបចំធ្វើឡើងចាប់ពីថ្ងៃទី ៦កញ្ញា ឆ្នាំ ២០១២។ ទន្ទឹមនឹងការបង្ហាញខ្លួនរបស់កំពូលតារាបង្ហាញម៉ូដវ័យក្មេង ក៏បានវត្តមានកំពូលអ្នកបង្ហាញម៉ូដវ័យចំណាស់ល្បីឈ្មោះជាច្រើនរូប ធ្វើអោយពិធីនេះកាន់តែមានភាពអធិកអធម្ម។

width=494

Carmen Dell'Orefice បច្ចុប្បន្ន មានអាយុ ៨១ឆ្នាំ

width=490

អ្នកបង្ហាញម៉ូដវ័យ ៥១ឆ្នាំ Carol Al ក៏មានវត្តមាននៅលើឆាកនេះដែរ

កាលពីព្រឹកថ្ងៃទី ១០កន្លងទៅ នៅលើឆាកសំដែងរបស់ Norisol Ferrari នៅឯ Lincoln Center កំពូលអ្នកបង្ហាញម៉ូដវ័យ ៨១ឆ្នាំ ជាអ្នកស្រុកញូវយ៉ក Carmen Dell'Orefice បានធ្វើអោយទស្សនិកជនមានការភ្ញាក់ផ្អើល នៅពេលបង្ហាញខ្លួននៅលើឆាក​ បោះជំហានតាមបែប catwalk ប្រកបដោយជំនាញ។ កម្រងម៉ូដែលសម្លៀកបំពាក់ ២០១៣របស់ Norisol Ferrari បានធ្វើអោយបណ្ដារូបភាពរបស់កំពូលតារាបង្ហាញម៉ូដក្នុងទសវត្សឆ្នាំ ១៩៤០ បានរស់ឡើងវិញ។ Marilyn Monroe, Rita Hayworth និង Rita Moreno ត្រូវបានគេមើលឃើញថា ជាព្រលឹងនៃកម្រងម៉ូដែលនេះ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ VE