ជួបជាមួយ Lyzabeth Lopez ដែលជាកំពូលតារាម៉ូដែលលំដាប់អន្ដរជាតិ និងជាស្ថាបនិករបស់ Hourglass Workout ហើយនាង គឺជានារីម្នាក់ក្នុងចំណោមនារីដែលមានត្រគាកស្អាតបំផុត ក្នុងពិភពលោក។

/

ការធ្វើលំហាត់ប្រាណខាងក្រោម នឹងជួយឱ្យត្រគាករបស់អ្នក មានភាពស៊ិចស៊ី និងមានរាងមូល គួរឱ្យចង់ស្ទាបអង្អែល។

លើកកែងជើង

ការលើកកែងជើងគឺជាកាយវិការដ៏ល្អ សម្រាប់បង្កើនរង្វង់ទី៣របស់អ្នក។ អ្នកអាចប្រើប្រាស់ទម្ងន់​ជើង ដើម្បីបង្កើតភាពតឹងណែន ជួយឱ្យសាច់ដុំបានមាំមួន។

១. ចាប់ផ្ដើមដោយ យកដៃទ្រានទៅលើដី ដាក់ជើង និងជង្គង់របស់អ្នក ស្មើនឹងឥដ្ឋ ។ លើកជើងម្ខាងត្រង់ទៅលើ បង្កើតជាជ្រុង ៩០ដេក្រេ នៅត្រង់ជង្គង់។ បន្ទាប់មក ត្រូវបត់ជង្គង់ (ជើងដែលលើកឡើងលើ) ចុះឡើង ដើម្បីបន្ដឹងសរសៃ និងសាច់ដុំត្រគាក នៅពេលអ្នកដកដង្ហើមចេញ។

/

២. ដកដង្ហើមចូល នៅពេលដាក់ជង្គង់ចុះបន្ដិចម្ដងៗ រួចប្ដូរជើង។បន្ថែម ៖ សម្រាប់អ្នកដែលអាចហាត់ដោយប្រើកម្លាំងខ្លាំង ចូរធ្វើឱ្យបាន ពី ១ ទី ២នាទី សម្រាប់ជើងម្ខាង ប៉ុន្ដែ លើកនេះ ត្រូវលាតសន្ធឹងជើងឱ្យធំទៅម្ខាង។ 

លោតអង្គុយ

ការលោតអង្គុយ គឺមានប្រសិទ្ធិភាពខ្ពស់ ក្នុងការបង្កើនកម្លាំង និងដុតរំលាយជាតិខ្លាញ់។

១. ដើម្បីចាប់ផ្ដើម ចូរបន្ទន់ជង្គង់ ចុះមកទាប (មិនត្រូវឱ្យទាបពេក)។ នេះគេហៅថា ឥរិយាបទបន្ទន់ជង្គង់ដោយសុវត្ថិភាព។

/

២. បន្ទាប់មក លោតទៅលើឱ្យបានត្រង់ដងខ្លួន និងទម្លាក់ជើងចុះ ដោយឥរិយាបទបន្ទន់ជង្គង់ដោយសុវត្ថិភាព។ ធ្វើសាចុះឡើង បែបខាងលើនេះ ឱ្យបាន ៣០វិនាទី។

លើកជើងម្ខាង

កាយវិការនេះ មានប្រយោជន៍ដល់រាងកាយ និងបង្កើតភាពស៊ិចស៊ីដល់ជើង។

១. ទម្រេតខ្នងទៅលើឥដ្ឋ ដោយយកជើងម្ខាងជាន់ទៅលើឥដ្ឋ ហើយលើកជើងម្ខាងទៀត ត្រង់ទៅលើ ចំណែកដៃទាំង ២ លាតសន្ធឹងស្មើឥដ្ឋ។

/

២. ដកដង្ហើមចេញ នៅពេលអ្នកដាក់ទម្ងន់ដងខ្លួនទៅលើជើងដែលជាន់នឹងឥដ្ឋ ហើយលើកគូទឡើងទៅលើ ឱ្យត្រង់ជាមួយស្មា និងជង្គង់។ បន្ទាប់មក ដាក់គូទចុះទាប រួចលើកឡើងៗ ហើយដើកដង្ហើមចូល នៅពេលអ្នកវិលត្រឡប់មកកាយវិការដំបូង។ ចូរធ្វើសាចុះឡើង ឱ្យបាន ២០នាទី សម្រាប់ជើងនិមួយៗ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ cosmopolitan