ថ្មីៗនេះ បុរសម្នាក់រស់នៅឯMadrid ប្រទេសអេស្បាញ បានរួចផុតពីសេចក្តីស្លាប់ដ៏អស្ចារ្យមួយបន្ទាប់ពីត្រូវរន្ទះបាញ់ចំអាអូនតូច។ ទោះបីជាគ្រោះថ្នាក់ដ៏ចំលែកនេះបានធ្វើឲគាត់រលាក ប៉ុន្តែការនៅរស់រានមានជីវិតរបស់គាត់ ត្រូវបានចាត់ទុកថាជាករណីដ៏មហាសំណាងមួយ។អព្ភូតហេតុនេះបានកើតឡើងពេលគាត់កំពុងតែដើរលើផ្លូវនៅក្រៅតំបន់Tres Cantos។ បុរសលាក់ឈ្មោះនេះមិននឹកស្មានដល់ ស្រាប់តែត្រូវរន្ទះបាញ់ចំចាប់ពីកន្លែងពិសេស រហូតដល់បាតជើង។ភ្លាមនោះគាត់ក៏សន្លប់ក្នុងអាការៈរលាកខ្លាំងត្រង់អាអូនតូច និងបាតជើង។

/

ពេលបញ្ជូនដល់មន្ទីរពេទ្យMadrid de la Paz ក្រុមគ្រូពេទ្យបានឲដឹងថា បុរសម្នាក់នេះពិតជាមានសំណាងខ្លាំងណាស់។ ទោះបីត្រូវរន្ទះបាញ់តែមិនមានឥទ្ធិពលអ្វីដល់ខួរក្បាលនិងបេះដូងទេ។ ហើយសព្វថ្ងៃគាត់កំពុងសំរាកព្យាបាលក្នុងមន្ទីរពេទ្យ។ រឿងមិនគួរឲជឿរបស់គាត់នេះមានការចាប់អារម្មណ៍យ៉ាងច្រើននៅក្នុងពិភពអ៊ីនធើណេត។ មានច្រើនជាង1.000 tweets និង 7000 “like” ក្នុង Facebook ពីគ្រោះថ្នាក់នេះ៕

នេះជាសារមួយផ្តាំផ្ញើទៅប្រជាពលរដ្ឋទាំងអស់គ្នា ជាពិសេសបុរសៗណា ពេលមានភ្លៀងផ្គរ សូមមានការប្រយ័ត្នប្រយែងឲបានខ្ពស់ កុំចេញទៅណាបើមិនចាំបាច់ ប្រយ័ត្នដូចបុរសខាងលើ។​ គាត់មានសំណាងនៅរស់បាន តែយើងមិនប្រាកដមានសំណាងដូចគាត់ទេ។ បំណងល្អពីcamnews!!!

ដោយ៖ nanoប្រភព៖ k14