បុរសម្នាក់ នៅប្រទេសប្រេហ្សីល បានសុខចិត្តចំណាយប្រាក់ ៣ម៉ឺនផោន ទៅលើការវះកាត់កែសម្ផស្ស ដើម្បីប្រែក្លាយខ្លួន ទៅជាបុរសតុក្កតារស់ ដែលមានមុខមាត់យ៉ាងស្រស់ស្អាត។

width=388

Celso Santebanes មានអាយុ ២០ឆ្នាំ គឺជាអ្នកបង្ហាញម៉ូដ និងជាអ្នកសម្ដែងម្នាក់ នៅប្រេហ្សីល។ បុរសនេះ បានឆ្លងកាត់ការវះកាត់ចំនួន ៤លើក គឺកែច្រមុះ ចង្កា ថ្គាម និងដាក់ silicone ទៅលើដើមទ្រូង។ ការវះកាត់ទាំងអស់នេះ ត្រូវចំណាយប្រាក់​ដល់ទៅ ៣ម៉ឺនផោន (ប្រហែលជាង ៥ម៉ឺនដុល្លារ) ដើម្បីមានមុខមាត់ដូចតុក្កតា Ken ។

width=388

សូមរំលឹកថា Celso បានក្លាយជាជ័យលាភី ក្នុងការប្រកួតម៉ូដែលកាលពីអាយុ ១៦ឆ្នាំ។ Celso សម្រេចចិត្តធ្វើការវះកាត់នេះ ក៏ព្រោះតែមិត្តភ័ក្ដិរបស់ខ្លួន មើលឃើញថា Celso មានមុខមាត់ស្រដៀងនឹងតុក្កតា Ken ។ ក្រោយពីបានវះកាត់ Celso ក៏មានគម្រោងនឹងទៅជួប Barbie ដែលជាតុក្កតារស់របស់រុស្ស៊ី គឺនាងង Valeria Lukyanova  ផងដែរ។

width=395

ទំព័រសារព័ត៌មានប្រេហ្សីលមួយ បានបង្ហើបឱ្យដឹងថា បើទោះជា Celso ដាក់តម្លៃដល់ទៅ ១ម៉ឺនផោន (ជិត ១,៧ម៉ឺនដុល្លារអាមេរិក) សម្រាប់ការបង្ហាញខ្លួនជាភ្ញៀវពិសេសម្ដង ប៉ុន្ដែ បច្ចុប្បន្ន Celso កំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនសម្លៀកបំពាក់ដ៏ធំមួយ។

width=401

width=396

Celso ថ្លែងឱ្យដឹងថា ខ្លួននឹងបន្តប្ដូរផ្លាស់មុខមាត់ និងរូបរាង ៖ “ខ្ញុំគិតថា ខ្ញុំមានមុខមាត់ និងដងខ្លួន ស្រដៀងតុក្កតា Ken ដល់ទៅ ៩០% ។ ខ្ញុំមានគម្រោងនឹងធ្វើការវះកាត់កែសម្ផស្សបន្តទៀត។ បច្ចុប្បន្ន ខ្ញុំកំពុងព្យាយាមហាត់ប្រាណ ព្រោះថា តុក្កតា Ken មានភាពរឹងមាំ ចំណែកខ្ញុំ នៅស្គមបន្ដិច”។

width=370

Celso ក៏មានគម្រោងនឹងទៅជួប Barbie ដែលជាតុក្កតារស់របស់រុស្ស៊ី គឺនាងង Valeria Lukyanova

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail/Youtube