កាលពីពេលថ្មីៗនេះ ស្ដ្រីមួយក្រុមមានសមាជិកជាច្រើននាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់៦៥ឆ្នាំ មកពី Northumberland ប្រទេសអង់គ្លេស បានសម្រេចចិត្តថតរូបអាក្រាតកាយ បង្កើតបានជាប្រតិទិនមួយ ដើម្បីប្រមូលប្រាក់ធ្វើមនុស្សធម៌។ ប្រតិទិននេះ មានឈ្មោះថា Tynedale Hunt 2013។
គំនិតខាងលើនេះ ត្រូវបានផ្ដើមឡើងដោយអ្នកស្រី Claire Angus ដែលជាប្រធានក្រុមអ្នកប្រមាញ់ Northumberland។ Claire Angus បានថ្លែងថា ៖ នេះពិតជាប្រការដ៏អស្ចារ្យសម្រាប់យើងខ្ញុំ វាបានធ្វើអោយយើងមានការស្និទ្ធស្នាល បើទោះជាអាកាសធាតុត្រជាក់យ៉ាងណាក៏ដោយ។
ដើម្បីសម្រេចបានតាមគម្រោងនេះ ស្ដ្រីទាំង១៥រូបរបស់ក្រុម Northumberland បានជ្រើសរើសប្រធានបទសាមញ្ញាៗ ដូចជា ហាងលក់ស្រា វាលស្រែ កសិដ្ឋានចិញ្ចឹមសេះ ។ល។
សូមបញ្ជាក់ថា ប្រតិទិន Tynedale Hunt 2013 នេះ ត្រូវបានគេដាក់លក់ក្នុងតម្លៃ ១៣,៩៥ផោន។ ប្រាក់ដែលលក់បាននឹងត្រូវបានយកទៅធ្វើកិច្ចការមនុស្សធម៌ នៅ Great North Air នៅពេលខាង
មុខ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14