គួរយល់ដឹង ៖ ខណៈពេលដែលកម្មវិធីប្រកួតកីឡាអូឡាំពិករដូវក្តៅ នាទីក្រុង London ឆ្នាំ 2012 បានខិតជិតចូលមកដល់នោះ បើតាមប្រភពសារព័ត៌មាន The Daily Mail បានចេញផ្សាយនូវព័ត៌មានមួយ ដែលទាក់ទងនិងកម្មវិធីកីឡាមួយនេះ ដែលអាចធ្វើអោយអ្នកដែលបានចូលរួម បាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
ទាក់ទិននឹងការចេញផ្សាយនូវព័ត៌មានមួយនេះ ពោលគឺថា បើយោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទឧក្រិដ្ឋបានអោយដឹងថា មនុស្សប្រមាណជាង 1,700 នាក់បានក្លាយទៅជាជនរងគ្រោះ ក្នុងមួយថ្ងៃៗ ខណៈពេលដែលមានក្រុមជើងកាង (Gangster) នាភាគខាងកើតនៃទ្វីបអឺរ៉ុប បានចេញធ្វើសកម្មភាពឆក់កាបូបលុយគ្រប់ទីកន្លែងទាំងអស់ សូម្បីតែតាមទីសាធារណៈហើយ ពួកគេក៏មានសមត្ថភាពខ្ពស់ផងដែរ នៅក្នុងការធ្វើបែបនេះ។
ក្រុមចោរចេញធ្វើសកម្មភាព ដោយម្នាក់ធ្វើជាអ្នកសូរផ្លូវទៅកាន់អ្នកទេសចរណ៍
លើសពីនេះទៅទៀត ក្រុមមន្រីប៉ូលីសក៏បានធ្វើការដាស់តឿន ដល់អ្នកទេសចរណ៍ទាំងអស់ ដែលមានគម្រោងមកកាន់ទីក្រុង London ដើម្បីធ្វើការទស្សនា London Olympics 2012 នោះអោយមាន ការប្រុងប្រយ័ត្នខ្ពស់ ស្របពេលដែលពួកគេអាចបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន រូមមានដូចជា ៖ កាបូបលុយ Smartphone, Laptop ជាដើម។
រីឯគ្នា គេម្នាក់ទៀត (បុរសពាក់អាវពណ៌ស) ដើរមកពីក្រោយធ្វើជាស្រវឹងស្រា
គូរបញ្ជាក់ផងដែរថា បើយោងតាមស្ថិតិនាប៉ុន្មានឆ្នាំចុងក្រោយនេះ បានអោយដឹងថា ចំនួននៃអ្នកដែលបានក្លាយជាជនរងគ្រោះ បានកើនឡើងត្រីគុណ បើធៀបទៅប៉ុន្មានឆ្នាំមុន ។ លើសពីនេះទៅទៀត បើយោងទៅតាមការស៊ីបអង្កេត របស់ភ្នាក់ងារសារព័ត៌មាន BBC បានអោយដឹងពីយុទ្ធសាស្រ្តដ៏ជំនាញរបស់ក្រុមឧក្រិដ្ឋជនទាំងនោះ ដែលមានរូបភាពជាបន្តបន្ទាប់ដូចខាងក្រោមហើយវាក៏ជាការដាស់តឿនមួយផងដែរ ដល់បណ្តាអ្នកទេសចរណ៍ទាំងអស់៕
ខណៈពេលដែលគេធ្វើជាស្រវឹងស្រា ភ្លាមៗនោះ គេធ្វើជាដួលទៅលើបុរសនោះ នឹងឆ្លៀតឧកាសក្នុងការលូកយកកាបូបលុយ
ក្រោយពីការធ្វើជាដួលទៅលើអ្នកទេសចរណ៍រូបនេះរួច ចោរនោះបានយកកាបូបនេះ របស់អ្នកទេសចរណ៍រូបនោះតែម្តង
ដោយ ៖ ពិសិដ្ឋប្រភព ៖ Dailymail