លោកយាយ Marison Finlayson បានត្រលប់មកក្នុងវិស័យដើរម៉ូដ Cat Walk វិញក្រោយពេលបានបាត់មុខមួយរយៈ មិនយូរទេប្រហែលជា ៥០ ឆ្នាំជាងតែប៉ុណ្ណោះ។
Super Model ម្នាក់នេះបើគិតទៅគាត់មានអាយុ ៨០ ឆ្នាំហើយ ដែលត្រូវបានប្រសិទ្ធនាមថា TheElegant Marison Finlayson កាលពីជាង ៥០ ឆ្នាំមុន។ លោកយាយជាអ្នកស្រុកមកពី Aberdeenប្រទេស ស្កត់ឡែន។ លោកយាយ Marison បានប្រាប់ថាចិត្តដែលនាំអោយគាត់បោះបង់ចោលអាជីពជាអ្នកដើរម៉ូដនោះគឺក្រោយពេលដែគាត់បានការប្ដី គាត់បានសម្រេចចិត្តក្នុងការឈប់ដើរម៉ូដដើម្បីធ្វើជាគ្រូបង្រៀននឹងប្រពន្ធល្អម្នាក់។
តែបើរាប់ពីពេលនោះមកដល់ពេលនេះវា ៥៤ ឆ្នាំកន្លងទៅហើយ ហើយប្ដីរបស់គាត់ Bruce គាត់បានលាចាលលោកនេះបាត់ទៅហើយកាលពីឆ្នាំ ២០១០ ទុកអោយលោកយាយនៅតែឯងជាហេតុនាំអោយលោកយាយ Marison សម្រេចចិត្តចេញដើរម៉ូដម្ដងទៀត ដែលនាំអោយមានការភ្ញាក់ផ្អើលមែនទែន៕



ដោយ៖ ម៉ូកាប្រភពពី៖ K14