អស់ទាស់ ៖ មើលអោយជាក់សឹម ឆ្លើយនឹងសំនូរនេះ បើមើលមួយភ្លែត តើដឹងតេថានេះជាគំនូរ?

កុំថាឡើយក្រឡេកភ្នែកភ្លាមមើលដឹងភ្លែតនោះ បើសិនជាមិនប្រាប់មុន សូម្បីអ្នកពិនិត្យល្អិតល្អន់ក៏ពិបាកនឹងដឹងថា នេះជារូបគំនូរដែរ អ្វីដែលពិសេសជាងនេះទៀត គឺគំនូរទាំងអស់នេះលេចរូបរាងឡើង មិនមែនដោយស្នាដៃរបស់សិល្បករល្បីឈ្មោះរូបណានោះទេ តែជាស្នាដៃរបស់មេធាវីវ័យក្មេងម្នាក់ដែលចំណាយពេលរៀនគំនូរដោយ ខ្លួនឯង និងប្រើប្រាស់ត្រឹមប៊ិចគូល័រប៉ុណ្ណោះ។

មេធាវីវ័យ ២៩ ឆ្នាំ លោក Samuel Silva បានចាប់ផ្ដើមគូរគំនូរតាំងពីអាយុ ២ ឆ្នាំមកម្ល៉េះ ហើយអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង តាមការរយៈការគំនូរក្នុងថ្នាក់។ ដោយសារចំណង់ចំណូលចិត្ត និងទេពកោសល្យពីធម្មជាតិ បើទោះជាលោកមិនបានចូលរៀននៅសាលាវិចិត្រសិល្បៈក្ដី ក៏មិនអាចបញ្ឈប់រូបលោកពីការគូសវាស ប្រកបដោយភាពប៉ិនប្រសប់នេះបានដែរ។ មេធាវីដដែលបានសរសេរក្នុងគេហទំព័រតាំងបង្ហាញរូបសិល្បៈរបស់ លោកឈ្មោះ Deviant Art ថា “ប៊ិចក្បាលរុយជាមធ្យោបាយគូសវាសដ៏នឹកស្មានមិនដល់មួយ។ អ្វីៗមិនសំខាន់ទៅលើអ្វីដែលអ្នកប្រើនោះទេ ប៉ុន្តែវាស្ថិតនៅលើថា តើអ្នកប្រើប្រាស់វាដូចម្ដេច” ។ ក្នុងការគូរគំនូរមួយផ្ទាំងលោកត្រូវចំណាយពេល ៥ ទៅ ៥០ ម៉ោងដើម្បីគូរចប់សព្វគ្រប់ អាស្រ័យទៅតាមការងារនោះថា លំបាក ឬស្រួល៕


ដោយ ៖ រិទ្ធីប្រភព ៖ Dailymail