ជាមួយនឹងសន្លឹកឆ្នោតគាំទ្រភាគច្រើន សភាជាន់ទាបរុស្ស៊ីកាលពីថ្ងៃទី ៨ឧសភា បានបោះឆ្នោតអនុមតិជាផ្លូវការ ជ្រើសរើសអតីតប្រធានាធិបតិ Dmitry Medvedev ធ្វើជានាយករដ្ឋមន្ដ្រីតាមការស្នើរបស់ប្រធានាធិបតិ Vladimir Putin ។

ក្នុងចំណោមសមាជិកសភា Duma ចំនួន ៤៥០រូប លោក Medvedev​ ទទួលបានសន្លឹកឆ្នោតគាំទ្រភាគច្រើនពីសមាជិកសភា Duma​ មកពីគណបក្ស Unified Russia និង The Liberal Democratic Party of Russia ខណៈដែលសមាជិកសភា Duma ចំនួន ១១៤រូបមកពីគណបក្សកុម្មុយនិស្ដ និងគណបក្ស A Just Russia បានបោះឆ្នោតប្រឆាំង នេះបើតាមសេចក្ដីរាយការណ៍របស់ទំព័រ RIA Novosti ។

width=446

លោក Medvedev ថ្លែងនៅក្នុងសភាជាន់ទាប(Duma) មុនការបោះឆ្នោតជ្រើសរើសលោកធ្វើជានាយករដ្ឋមន្ដ្រី

បន្ទា​ប់ពីការបោះឆ្នោតដែលមានសម្លេងភាគច្រើនគាំទ្រ ប្រធានាធិបតិថ្មីរបស់រុស្ស៊ី លោក Putin បានចុះហត្ថាលេខាលើសេចក្ដីបង្គាប់មួយដើម្បីអោយលោក Medvedev បានឡើងកាន់តំណែងនាយករដ្ឋមន្ដ្រីជាផ្លូវការរបស់សហព័ន្ធរុស្ស៊ី។

លោក Medvedev ​ក៏បានថ្លែងអំពីកម្មវិធីនយោបាយរបស់ខ្លួននៅពេលបានក្លាយជានាយរដ្ឋមន្ដ្រី។លោកថ្លែងថា ៖ ខ្ញុំនឹងខិតខំអោយអស់ពីកម្លាំងកាយចិត្តដើម្បីរក្សា និងអនុវត្តយុទ្ធសាស្ដ្រអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ដូចជាដោះស្រាយរាល់បញ្ហាដែលជាឧបសគ្គនៃការអភិវឌ្ឍរបស់យើង៕

ដោយ ៖ សូរីយ៉ាប្រភព ៖ AFP/VE