Wrecking Ball គឺជាវីដេអូចំរៀងថ្មីរបស់ Miley Cyrus ដែលនាងទើបតែចេញ កាលពីម្សិលមិញនេះ ដែលធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលពីការស្រាតរបស់នាង មិនទាន់បាត់ផង ថ្ងៃនេះនាងមានដំណឹងថ្មីមួយទៀតហើយ ដែលកាន់តែមិនគួរអោយជឿ ។
កន្លងមក ក្រុមចំរៀងបុរស One Direction ធ្លាប់បានបើកកំណត់ត្រាថ្មីមួយនៅក្នុង Youtube គឺកំណត់ត្រាទទួលបានចំនួនអ្នកទស្សនា ១២,៣ លានដងក្នុងរយៈពេលមួយថ្ងៃ សំរាប់បទ BestSong Ever ។ ចំណែកបទ Wrecking Ball ថ្មីរបស់ Miley Cyrus ក្នុងរយៈពេល ១៣ ម៉ោងរកបានចំនួនអ្នកទស្សនា ១២,៣ លានដងទៅហើយ ។ បន្ទាប់ពីបង្ហោះបាន ២៤ ម៉ោងពេញ VEVOនិង Youtube បានប្រកាសកំណត់ត្រាថ្មីគឺចំនួនអ្នកទស្សនា ១៩,៣ លានដង ។អាល់ប៊ុមថ្មីរបស់ Miley Cyrus មានឈ្មោះថា Bangerz ហើយនឹងចេញលក់ក្នុងថ្ងៃទី ៨ ខែតុលា២០១៣ ខាងមុខនេះដែលមាន ១៣ បទ ៕
ដោយ ៖ លីលីប្រភព ៖ k14